ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤កំពុងតែសប្បាយចិត្តបិតភ្នែកកើបលុយពីរថយន្តដឹកលើសទម្ងន់មិនចូលថ្លឹង - កំពតដេលី

Breaking

Thursday, December 19, 2019

ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤កំពុងតែសប្បាយចិត្តបិតភ្នែកកើបលុយពីរថយន្តដឹកលើសទម្ងន់មិនចូលថ្លឹង

ខេត្តកណ្តាល៖ ប្រភពពីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៤ត្រង់ចំណុច ភូមិត្រពាំងភួបិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល
បានលើកឡើងថា៖ ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមិនអនុវត្តន៍ឲ្យបានត្រឹមត្រូវ និងទប់ស្កាត់រថយន្តដឹកទំនិញលើសទម្ងន់ ដែលជាដើមហេតុធ្វើឲ្យខូចផ្លូវ ខូចស្ពាននោះទេ ផ្ទុយទៅវិញបានប្រែក្លាយជាជញ្ជីងថ្លឹងរថយន្តឲ្យទៅជាជញ្ជីងថ្លឹងលុយដោយមិនខ្លាចញញើត ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជួនឡើយ ហើយទាំងនេះគឺជាទង្វើមិនប្រក្រតីរបស់ លោកប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៤អង្គស្នួល។

ប្រភពពីប្រជាពលរដ្ឋបានសំណូមពរដល់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹងជញ្ជួន មេត្តាពិនិត្យមើលលោកប្រធានជញ្ជីងថ្លឹងរថយន្តនៅចំណុចស្រុកអង្គស្នួលនេះផងទាន បើពុំដូច្នេះទេផ្លូវថ្នល់ពិតជារងនៅការខូចខាតអស់ជាក់ជាមិនខាន ៕

No comments:

Post a Comment

Pages