ពិតជាខ្នងធំហើយមើលទៅបានជាសមត្ថកិច្ចមិនហ៊ានបង្ក្រាប ឬក៏សើមមាត់សើមករពីម្ចាស់សង្វៀនហើយមើលទៅ - កំពតដេលី

Breaking

Saturday, May 23, 2020

ពិតជាខ្នងធំហើយមើលទៅបានជាសមត្ថកិច្ចមិនហ៊ានបង្ក្រាប ឬក៏សើមមាត់សើមករពីម្ចាស់សង្វៀនហើយមើលទៅ

ទីតាំងសង្វៀនជល់មាន់និងអាប៉ោងនេះអាចបើកលេងបានរយ៉ាងលួនដោយសាតែមានអ្នកសារព័ត៌មានពីរឬបីនាក់ជាអ្នករត់ការប្រហែលជាម្ចាស់សង្វៀននេះខ្សែរធំខ្លាំងណាស់ហើយមើលទៅបានអាចបើកលេងយ៉ាងសេរីបែបនេះ ហើយមិនមានការខ្លាចញញើតអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទាល់តែសោះ។ ប្រជាពលរដ្ឋបានលើកឡើង ល្បែងស៊ីសងនេះគឺនៅក្នុងផ្ទះវីឡាមួយកន្លែងស្ថិតនៅក្នុង ភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

ថ្មីៗនេះមានភ្ញៀវចូលលេងជាច្រើន និងយុវវ័យជាច្រើនបានចូលមកលេង ដោយ ម្ចាស់សង្វៀនជល់មាន់បាន អះអាងថាគ្មាននាក់ណាហ៊ានចាប់នោះទេ លោកបានចំណាយប្រាក់ជាច្រើនសំរាប់បង់ឲ្យថ្នាក់លើ ក៏ដូចជាមន្ត្រីសមត្ថកិច្ចទូទាំងខេត្តព្រៃវែងផងដែរ ដើម្បីបើកការលេងល្បែងទាំងនេះជារៀងរាល់ថ្ងៃបានសូមបងប្អូនជាភ្ញៀវកុំខ្លាចឱ្យសោះ ។

សូមបញ្ជាក់ថា សម្ដេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថាអ្នកយកព័ត៌មានត្រូវតែផ្សាយព័ត៌មានពិត មិនត្រូវផ្សាយព័ត៌មានក្លែងក្លាយឬញោះញង់បំពុលសង្គម ត្រូវតែលុបបំបាត់ព័ត៌មានក្លែងក្លាយផ្សាយតែព័ត៌មានណាពិត។

បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩កន្លងមក បានចេញបទបញ្ជាឲ្យបញ្ឈប់អាជីវកម្មល្បែងភ្នាល់ សង្វៀនជល់មាន់ ក៏ដូចជាសង្វៀនជល់មាន់តាមទូរទស្សន៍អនឡាញ ទូហ្គេមបាញ់ត្រីនិងអ៊ិនធើណេតឲ្យអស់ត្រឹមដំណាច់ឆ្នាំ២០១៩ ឃើញថា ទីតាំងមួយចំនួននៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា បានបិទសេវាកម្មទាំងនេះ ដោយស្របតាមគោលការណ៍រាជរដ្ឋាភិបាល ប៉ុន្តែហេតុអ្វីបានជាទីតាំងខាងលើនេះ នៅតែបន្តបើកយ៉ាងគឃ្លើនមិនញញើតប្រឆាំងនឹងច្បាប់រាជរដ្ធាភិបាលទៅវិញ។

ប្រជាពលរដ្ឋសូមសំណូមពរដល់ ឯកឧត្តម ជា សុ មេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការខេត្តព្រៃវែង  សូមមេត្តាចាត់វិធានការណ៍បង្រ្កាបទៅលើទីតាំងសង្វៀនជល់មាន់និងអាប៉ោង ខាងលើនេះផងសូមកុំបណ្តែតបណ្តោយជាបន្តទៀតអី ដើម្បីភូមិឃុំមានសុវត្ថិភាពទាំង ៩ ចំណុច ដែលប្រមុខរាជរដ្ឋាភិបាល ប្រាប់ឱ្យមន្ត្រីសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវតែអនុវត្តតាមទូនាទីរៀងៗខ្លួន សមត្ថភាពជូនពររដ្ឋផង។
Kampotdaily





No comments:

Post a Comment

Pages