បេក្ខជនដែលប្រឡងបាក់ឌុបជាប់និន្ទេសAនៅខេត្តមណ្ឌលគិរី នឹងទទួលបានម៉ូតូ១គ្រឿង ដើម្បីជាការលើកទឹកចិត្តពីលោកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត - កំពតដេលី

Breaking

Thursday, August 22, 2019

បេក្ខជនដែលប្រឡងបាក់ឌុបជាប់និន្ទេសAនៅខេត្តមណ្ឌលគិរី នឹងទទួលបានម៉ូតូ១គ្រឿង ដើម្បីជាការលើកទឹកចិត្តពីលោកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត

ខេត្តមណ្ឌលគិរី ៖ បេក្ខជន បេក្ខនារី ដែលត្រៀមប្រឡងមធ្យមទុតិយភូមិចំនួន២៤១នាក់ មកពីតាមបណ្តាស្រុក បានមកជួបជុំគ្នាហូបអាហារសាមគ្គីយ៉ាងសប្បាយរីករាយ ក្រោយវត្តមានឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងលោកឧកញ៉ា អ៊ឹង ស៊ីតាវិរៈ ជំនួយការផ្ទាល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី លោក សាយ ម៉េងគីម អភិបាលរងខេត្ត ពិធីនេះបានរៀបចំឡើងនៅភោជនីយដ្ឋានពេជ្រដា នាល្ងាចថ្ងៃទី១៨ សីហា ២០១៩។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ចំនួនសិស្សដែលត្រូវចូលរួមប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ គឺមានការកើនឡើងជាបន្តបន្ទាប់ ដូច្នេះតម្រូវការកន្លែងស្នាក់នៅ គឺពិតជាចាំបាច់ខ្លាំងណាស់សម្រាប់បេក្ខជន បេក្ខនារី ជាពិសេស សិស្សានុសិស្សក្រីក្រ ដែលមកពីឆ្ងាយ។ដោយឡែក សម្រាប់សប្បុរជនដែលបានចូលរួមជួយឧបត្ថម្ភបន្ទប់ស្នាក់នៅដល់បេក្ខជនក្រីក្រ ខ្វះខាតកន្លែងស្នាក់នៅ គឺជាការលើកទឹកចិត្តដ៏ធំធេងចំពោះពួកគេគាត់ ដែលមកពីតាមបណ្តាស្រុក។
ឯកឧត្តម អភិបាលខេត្ត បានកោតសរសើរដល់សប្បុរជនទាំងអស់ ដែលបានជួយរំលែកការលំបាកដល់សិស្សក្រីក្រ និងលើកទឹកចិត្តឲ្យមានសកម្មភាពបែបនេះជាបន្តទៀតនៅឆ្នាំក្រោយៗ។ ហើយក៏សូមជូនពរដល់ក្មួយៗសិស្សានុសិស្សទាំងអស់ មានសុខភាពល្អ និងប្រឡងជាប់និទ្ទេសល្អគ្រប់ៗគ្នា។
ស្ថិតនៅក្នុងពិធីហូបអាហារសាមគ្គីជុំគ្នារវាងថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី លោកឧកញ៉ា អ៊ឹង ស៊ីតាតវីរៈ ក៏បានឧបត្ថម្ភដល់បេក្ខជនប្រឡងចំនួន២៤១ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៨០ ០០០៛ ដោយឡែក ចំពោះបេក្ខជន បេក្ខនារី ទាំងអស់ នៅក្នុងខេត្តមណ្ឌលគិរី ដែលអាចប្រឡងយកនិទ្ទេសA ក្នុងឆ្នាំ២០១៨ ២០១៩នេះ លោកឧកញ៉ា អ៊ឹង ស៊ីតាតវីរៈ និងលើកទឹកចិត្តឧបត្ថម្ភម៉ូតូថ្មីមួយគ្រឿង ទោះជាប់ប៉ុន្មាននាក់ក៏ដោយ។

សូមបញ្ជាប់ផងដែរថា សណ្ឋាគារ និងផ្ទះសំណាក់ជាច្រើនបានចូលរួមជួយឧបត្ថម្ភបន្ទប់ស្នាក់នៅដល់បេក្ខជនដូចជា៖១.សណ្ឋាគារមណ្ឌលគិរី ជួយការស្នាក់នៅបន្ទប់គ្រែ២ ចំនួន១០បន្ទប់ ២.សណ្ឋាគារអឿន សកុណា បន្ទប់គ្រែ២ ចំនួន០៨បន្ទប់ ៣.សណ្ឋាគារពេជ្រ ទេវី បន្ទប់គ្រែ០២ ចំនួន០៣បន្ទប់ ៤.ផ្ទះសំណាក់រស្មីពេជ្រ បន្ទប់គ្រែ២ចំនួន១៤បន្ទប់ ៥.ម៉ូតែល ពេជ្រគីរីបន្ទប់គ្រែ២ ចំនួន០៤បន្ទប់និងគ្រែ១ ចំនួន០៦បន្ទប់ ម៉ូតែលនេះ និងឧបត្ថមតែសិស្សមកពីស្រុកកែវសីមា តែប៉ុណ្ណោះ ៦.ផ្ទះសំណាក់និងភោជនីយដ្ឋានពេជ្រដា ជួយអាហារពេលថ្ងៃដល់បេក្ខជនប្រឡងចំនួនពីរថ្ងៃ និងបន្ទាប់ស្នាក់នៅចំនួន១០បន្ទប់។ ម្ចាស់គ្រប់គ្រងសណ្ឋាគារ និងផ្ទះសំណាក់ទាំង០៦ដែលឧបត្ថម្ភដល់ការស្នាក់នៅចំពោះបេក្ខជនប្រឡងនេះ បានបញ្ជាក់ថា ការផ្តល់ជូនទៅពួកគាត់ស្នាក់នៅគឺធ្វើឡើងរយៈពេល០៤ឆ្នាំហើយ។ការផ្តល់នេះ គឺដើម្បីសម្រាលការលំបាកដល់បេក្ខជន បេក្ខនារីដែលជាសិស្សានុសិស្សទាំងអស់ ព្រមទាំងផ្សារភ្ជាប់ជាមួយកាងារសង្គមផងដែរ ព្រោះចំនួនសិស្សបានកើនឡើង អាចប្រឈម និងបញ្ហាស្នាក់នៅ៕







No comments:

Post a Comment

Pages