ខេត្តសៀមរាប៖ ថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ខែសីហាឆ្នាំ២០១៩ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្ត ក្រុមការងារចម្រុះបានចុះបង្រ្កាបបទល្មើសនេសាទ នៅចំណុចខ្វែងចក ដែលស្ថិតនៅក្នុងភូមិសាស្រ្តឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាបដោយប្រើប្រាស់កាណូត ២គ្រឿង។
ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានធ្វើការព្រលែងកូនត្រី ដកហូត និងបំផ្លាញចោលនូវឧបរណ៍ដូចខាងក្រោម ៖
យកក្បាលបរបានចំនួន ៥គ្រឿង
កាប់បំផ្លាញរបាំងសាច់អួនប្រវែងប្រមាណ ៨២០ម៉ែត្រ
កាប់ចម្រឹងឈើប្រមាណ ៣២០ដើម
ព្រលែងត្រីចម្រុះប្រមាណ ១០គីឡូក្រាម។
ដោុយឡែកវត្ថុតាងមួយចំនួនត្រូវបានកាប់បំផ្លាញចោលនៅនឹងកន្លែង មួយចំនួនធំទៀត និងប្រជានេសាទសុំធ្វើការរុះរើដោយខ្លួនឯង ព្រមទាំងធ្វើកិច្ចសន្យាថានឹងមិនដាក់បន្ត និងវត្ថុតាងដែលបានដកហូតខាងលើប្រគល់ឲ្យទៅសមត្ថកិច្ចជំនាញបន្តនិតិវិធី។
អាជ្ញាធរខេត្តសូមអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាប្រជានេសាទទាំងអស់សូមកុំនេសាទក្នុងរដូវបិទនេសាទ និងកុំនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់៕
Saturday, August 10, 2019
Home
ព័ត៌មានសន្តិសុខ
កម្លាំងចម្រុះសហការចុះបង្រ្កាបបទល្មើសនេសាទ នៅចំណុចខ្វែងចក ដែលស្ថិតនៅក្នុងភូមិសាស្រ្តឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប
កម្លាំងចម្រុះសហការចុះបង្រ្កាបបទល្មើសនេសាទ នៅចំណុចខ្វែងចក ដែលស្ថិតនៅក្នុងភូមិសាស្រ្តឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប
Subscribe to:
Post Comments (Atom)




No comments:
Post a Comment