ក្រុងព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អមដំណើរដោយមន្ត្រីរដ្ឋបាលខេត្ត,ក្រុងព្រះសីហនុ,អង្គភាពជំនាញមួយចំនួនទៀត បានអញ្ជើញពិនិត្យស្ថានភាពភូមិសាស្ត្រមួយចំនួនក្នុងក្រុងព្រះសីហនុ និងស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ ។
បើតាមមន្ត្រីសាលាខេត្តព្រះសីហនុអោយដឹងថា ក្នុងពេលអញ្ជើញពិនិត្យស្ពានមួយកន្លែងស្ថិតនៅជិតអាងទឹកក្បាលឆាយក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលពលរដ្ឋស្នើសុំអោយអជ្ញាធរជួយស្ថាបនាជាស្ពានបេតុងថ្មី ជំនួសស្ពានចាស់បច្ចុប្បន្នដែលឧស្សាហ៍ទឹកហូរច្រោះដាច់ពេលមានភ្លៀងខ្លាំងនោះ ឯកឧត្តមបានទទួលយកសំណូមពរនេះនិងអោយមន្ត្រីជំនាញសិក្សាបន្ទាន់អំពីគម្រោងជួសជុលឡើងវិញ ព្រមទាំងប្រកាសជួសជុលផ្លូវមួយខ្សែចេញពីផ្លូវជាតិលេខ៤ ចូលមកកាន់មូលដ្ឋានប្រជាពលរដ្ឋនៅតំបន់ស្ពាននេះផងដែរ។
Saturday, August 17, 2019
Home
ព័ត៌មានជាតិ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញពិនិត្យស្ថានភាពភូមិសាស្ត្រមួយចំនួនក្នុងក្រុងព្រះសីហនុ និងស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញពិនិត្យស្ថានភាពភូមិសាស្ត្រមួយចំនួនក្នុងក្រុងព្រះសីហនុ និងស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋ
Subscribe to:
Post Comments (Atom)





No comments:
Post a Comment