ឯកឧត្តម ចាប ម៉ុច សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ គម្រោង លើកកម្ពស់សមត្ថភាព និងការប្រតិបត្តិរបស់ សមាគមក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន - កំពតដេលី

Breaking

Wednesday, August 28, 2019

ឯកឧត្តម ចាប ម៉ុច សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ គម្រោង លើកកម្ពស់សមត្ថភាព និងការប្រតិបត្តិរបស់ សមាគមក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន


ខេត្តកណ្តាល៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម ចាប ម៉ុច សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ គម្រោង លើកកម្ពស់សមត្ថភាព និងការប្រតិបត្តិរបស់ សមាគមក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន ដោយមានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សា ក្រុង ស្រុកអជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធនានាផងដែរ។

កិច្ចប្រជុំផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណង បង្កើនការយល់ដឹងពីគម្រោង និងសុំកិច្ចសហការគាំទ្រ និងបង្កលក្ខណៈងាយស្រួល ពេលអនុវត្តគម្រោងពីអាជ្ញាធរមូលដ្ឋាន និងស្ថាប័នអង្គភាពពាក់ព័ន្ធ ដើម្បីជំរុញឲ្យការអនុវត្តគម្រោងទទួលបានជោគជ័យ។ សូមបញ្ជាក់ដែរថា គោលបំណងសំខាន់មួយទៀតរបស់គម្រោង គឺខិតខំពង្រឹងសមត្ថភាពស្ថាប័ន និងប្រតិបត្តិការនៃក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងសមាជិកសមាគមនៅក្នុងខេត្តគោលដៅចំនួន៦ មានខេត្តកណ្ដាល ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ  ខេត្តកែប និងខេត្តកំពង់ធំ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ គណនេយ្យភាព តម្លាភាព និងការឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ ដែលជាអ្នកទទួលផលចុងក្រោយពីគម្រោង។





No comments:

Post a Comment

Pages