កែប ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកែប ដោយមានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ជាសេនាធិការ បានរៀបចំមហោស្រពសិល្បៈចម្រៀងខ្មែរ ជាសកល ថ្នាក់ខេត្ត លើកទី៥ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ព្រុំ គន្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងបេក្ខជន បេក្ខនារី ផ្នែកចម្រៀងបុរាណ និងផ្នែកចម្រៀងសម័យ សរុបចំនួន៨០រូប។
តាមរយៈមតិ របស់លោក តុង ភោ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានបញ្ជាក់ថា ការបើកមហោស្របនេះ គឺក្នុងន័យលើកស្ទួយ និងថែរក្សា សិល្បៈចម្រៀងខ្មែរ ឲ្យបានថ្កុំថ្កើន និងស្ថិតស្ថេរជាអមតៈក្នុងបេះដូងកូនខ្មែរ ក្នុងពេលដែលវប្បធម៌ជាតិកំពុងប្រឈមទៅនឹងលំហូរ នៃវប្បធម៌សកលភាវូបនីយកម្ម។
លោក ព្រុំ គន្ធិ អភិបាលរង នៃគណៈអភិបាលរងខេត្ត បានលើកឡើងថា សកម្មភាពទាំងនេះ ជាការបង្ហាញឲ្យយើងឃើញផងដែរថា នូវការអនុវត្តន៍គោលនយោបាយជាតិ ស្ដីពីវិស័យវប្បធម៌របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងការអនុវត្តន៍គោលដៅរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
។ លោកក៏បានបញ្ជាក់និងសង្កត់ធ្ងន់ៗផងដែរថា ដើម្បីឲ្យពិធីប្រព្រឹត្តទៅប្រកបដោយតម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌ សូមឲ្យគណៈកម្មការមេប្រយោគធ្វើការឲ្យបានហ្មត់ចត់ ត្រឹមត្រូវ មិនលំអៀង ឬមិននិយមបក្សពួក ដើម្បីជ្រើសរើសបេក្ឋជន បេក្ខនារី ដែលមានទេពកោសល្យពិតប្រាកដ៕
Thursday, August 22, 2019
រដ្ឋបាលខេត្តកែប រៀបចំមហោស្រពសិល្បៈចម្រៀងខ្មែរជាសកលថ្នាក់ខេត្ត លើកទី៥
Subscribe to:
Post Comments (Atom)




No comments:
Post a Comment