កូនឈើព្រៃចំនួន២៥០០០ដើម​ ត្រូវបានដាំ​ នៅឧទ្យានជាតិជ័យវរ្ម័នភ្នំគូលែន ខេត្តសៀមរាប - កំពតដេលី

Breaking

Saturday, August 24, 2019

កូនឈើព្រៃចំនួន២៥០០០ដើម​ ត្រូវបានដាំ​ នៅឧទ្យានជាតិជ័យវរ្ម័នភ្នំគូលែន ខេត្តសៀមរាប

សៀមរាប៖ នាថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣​ ខែ​សីហា ឆ្នាំ២០១៩ នៅឧទ្យានជាតិជ័យវរ្ម័ន ភ្នំគូលែន​ បានរៀបចំកម្មវិធីដាំកូនឈើព្រៃចំនួន ២៥០០០ដើម​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន​ និង​លោក​ នាក់ ណេរ៉ុន អភិបាលរងខេត្ត​ តំណាងដ៏ខ្ពងខ្ពស់​ ឯកឧត្តម ទៀ សីហា អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ ក្នុងនោះដែរមានការចូលរួមពី ថ្នាក់ដឹកនាំ​ និងមន្រ្តីក្រសួងបរិស្ថាន មន្ទីរបរិស្ថាន មន្រ្តីរាជការជុំវិញមន្ទីរ អង្គភាព​នៃរដ្ឋបាលខេត្តសៀមរាប​ មន្រ្តីឧទ្យានុរក្ស ព្រះសង្ឃ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ ជាច្រើនទៀត ដោយកូនឈើព្រៃចំនួន១០០០០ដើម​ ត្រូវបានដាំនៅ​ សហគមន៍តំបន់ការពារធម្មជាតិជប់តាសុក នៃឧទ្យានជាតិជ័យវរ្ម័នភ្នំគូលែន ក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

ក្នុងឱកាសនោះដែរ ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប​ បានមានមតិសំណះសំណាល ផ្តាំផ្ញើដល់ ប្រជាពលរដ្ឋ នៅក្នុងសហគមន៍មូលដ្ឋានថាការដាំកូនឈើនាថ្ងៃនេះ ឆ្លុះបញ្ចាំងនូវការភ្ញាក់រលឹករបស់ប្រជាជាតិយើងទាំងមូល ក្នុងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងបណ្តុះស្មារតីទទួលខុសត្រូវលើជោគវាសនា អនាគត មាតុភូមិយើង សម្រាប់មនុស្សជំនាន់នេះ ក៏ដូចជាជំនាន់ក្រោយ ហើយការ​ស្តារព្រៃឈើ និងការដាំកូនឈើឡើងវិញ ដើម្បីរក្សាបាននូវលំនឹងបរិស្ថានធម្មជាតិ និងមានសម្រស់ធម្មជាតិស្រស់បំព្រង និងបង្កើនភាពពណ៌បៃតងនិងអាចទាក់ទាញភ្លៀវទេសចរណ៍ ជាតិ និងអន្តរជាតិ មកកំសាន្ត និងមានអត្ថប្រយោជន៍ជាច្រើនទៀតពីការដាំ ការពារថែរក្សា និងអភិរក្ស ព្រៃឈើនេះ ។

ជាបន្តឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានបានបន្ថែម លើកការដាំ ស្តារកូនឈើចំនួន ២៥០០០ដើម ឡើងវិញនៅសហគមន៍តំបន់ការពារធម្មជាតិជប់តាសុក នៅលើខ្នងភ្នំគូលែននេះ បានបង្ហាញឱ្យឃើញនូវការគាំទ្រយ៉ាងខ្លាំងពីប្រជាសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ដែលបានចាត់ទុកការដាំកូនឈើគឺជាកាព្វកិច្ចចំបងរបស់យើងគ្រប់គ្នា។

ជាមួយគ្នានេះ ឯកឧត្តម បានលើកទឹកចិត្តសហគមន៍ចូលរួមពង្រឹង និងកាអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ក្នុងការគ្រប់គ្រងធនធានធម្មជាតិក្នុងសហគមន៍ឲ្យមាននិរន្ត ភាព ក្នុងការទប់ស្កាត់ការកាប់ទន្រ្ទានដីព្រៃធ្វើជាកម្មសិទ្ធិ ការឈប់បាញ់សត្វ ហើយរួមគ្នាការពារព្រៃឈើ ក៍ដូចធនធានធម្មជាតិឲ្យបានកាន់តែសំបូរបែប ការបង្កើនគម្របព្រៃឈើតាមរយៈការដាំ ស្តារព្រៃឈើឡើងវិញ នៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីរួម​ចំណែក​កាត់បន្ថយនូវការប្រែប្រួលអាកាសធាតុ។ 

ឯកឧត្តម បានសង្កត់ធ្ងន់ទៀតថា ប្រជាសហគមន៍អាចដកហូតប្រើប្រាស់ផល- អនុផលព្រៃឈើ សម្រាប់បំពេញតម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសសហគមន៍ត្រូវបង្កើត និងផ្តល់សេវាទេសចរណ៍ធម្មជាតិ សម្រាប់ផ្គត់ផ្គង់ក្នុងជីវភាព គ្រួសារ និងការអភិវឌ្ឍសហគមន៍ឱ្យបានកាន់តែប្រសើរឡើង។






No comments:

Post a Comment

Pages