ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃសុក្រ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀងមានរៀបចំពិធីជួបសំណេះ សំណាលជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាល និងឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងមានការចូលរួមពីគ្រួសារ ស.ស.យ.ក ថ្នាក់កណ្តាល ស.ស.យ.ក ខេត្តស្វាយរៀង សរុបចំនួន១៦១០ នាក់។
មានប្រសាសន៍ក្នុងពិធីជួបជុំក្រុមគ្រួសារស.ស.យ.ក. ព្រឹកនេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានលេីកឡេីងថា «សកម្មភាពនៃការចូលរួមរបស់ស.ស.យ.ក. ពិតជាបានបង្ហាញពីតួនាទីដ៏សំខាន់របស់យុវជន ក្នុងដំណើរ ការអភិវឌ្ឍសង្គម ព្រមទាំងសបញ្ជាក់អោយឃើញពីភាពសក្តិសមទៅនឹងតួនាទីជាអ្នកដឹកនាំបន្តវេន។ ជាក់ស្តែងតួនាទីក្នុងជួរថ្នាក់ដឹកនាំខេត្តស្វាយរៀង មួយចំនួន ត្រូវបានផ្តល់អាទិភាពដល់យុវជន ដែលមានភាពសកម្ម ចារិកល្អ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈ ៧ឆ្នាំចុងក្រោយនេះ អ្វីដែលធ្វើអោយខ្ញុំមានមោទនភាព ក្នុងនាមខ្ញុំ ស.ស.យ.ក. ហើយមានកម្លាំងចិត្តធ្វើបន្តទៀតនោះគឺ
- សមាជិក សមាជិកា គ្រួសារ ស.ស.យ.ក. យើងបានរីកលូតលាស់ជាបន្តបន្ទាប់។
- អរគុណចំពោះសមាជិក សមាជិកា ដែលជ្រើសរើសពាក់ឯកសណ្ឋានមួយនេះ ។ ពេលប្រជាពលរដ្ឋឃើញ Logo របស់យើង គឺមិនដែលផ្សារភ្ជាប់
ទៅភាពអវិជ្ជមាននោះទេ ប្រជាពលរដ្ឋតែងតែផ្សារភ្ជាប់ ទៅលើកិច្ចការសង្គម... នេះហើយចំពោះខ្ញុំជាមោទនភាព។
ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ជំរុញ និងលេីកទឹកចិត្តឲ្យយុវជន បន្តចូលរួមក្នុងសកម្មភាពសង្គម ដោយសង្កត់ធ្ងន់ថា "យេីងទាំងអស់ មកពីប្រភពផ្សេងគ្នា និងអាចមានភាពផ្សេងគ្នា ប៉ុន្តែយេីងមាននូវបុព្វហេតុរួមគ្នាមួយ នោះគឺការរួមគ្នាបង្កេីតភាពជាគម្រូ និងភាពវិជ្ជមានសម្រាប់សង្គមយេីង និងសម្រាប់កូនចៅយេីងជំនាន់ក្រោយ”។ សកម្មភាពរបស់យេីងនាពេលកន្លងមក បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា យេីងបាននិងកំពុងធ្វេីអ្វី លេីសពីប្រយោជន៍ផ្ទាល់ខ្លួន នោះគឺជាប្រយោជន៍សម្រាប់សង្គមយេីងទាំងមូល។









No comments:
Post a Comment