ភ្នំពេញ៖ យុវវ័យបីនាក់កំពុងតែធ្វើដំណើរតាមផ្លូវបេតុង នៅម្តុំភូមិថ្មី ចៃដន្យអីបានប្រទះជាមួយកម្លាំងសមត្ថកិច្ចកំពុងជិៈល្បាតការពារសុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈពេលនោះសមត្ថកិច្ចក៏សួរនាំ និងឆែកលើដងខ្លួន ដោយមានការសង្ស័យថាមានប្រើប្រាស់គ្រឿងញៀន ក៏ឃាត់ខ្លួនយកទៅប៉ុស្តិ៍ដើម្បីពិនិត្យទឹកនោមរកសារធាតុញៀន។ ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៣និង០០នាទីទាបភ្លឺ ដោយកម្លាំងប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង នៅចំណុចតាមផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
កម្លាំងសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានចំនួន០៣នាក់រួមមាន៖ ទី១-ឈ្មោះ គង់ ពន្នរាយ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិច្រស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ទី២-ឈ្មោះ ហៀង សុមាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិច្រស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ទី៣-ឈ្មោះ ធុន ធីតា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិច្រស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងទៀតថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០៣នាក់ កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចបានយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រួចនាំខ្លួនជនសង្ស័យធ្វើការសាកសួរត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
មកដល់ពេលនេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕
Tuesday, August 27, 2019
Home
ព័ត៌មានសន្តិសុខ
ក្មេងដើរដាច់យប់៣នាក់ ត្រូវបានកម្លាំងល្បាតឃាត់ខ្លួនបញ្ជូនទៅពិនិត្យទឹកនោម ដោយសង្ស័យថាមានប្រើប្រាស់នូវសារធាតុញៀន
ក្មេងដើរដាច់យប់៣នាក់ ត្រូវបានកម្លាំងល្បាតឃាត់ខ្លួនបញ្ជូនទៅពិនិត្យទឹកនោម ដោយសង្ស័យថាមានប្រើប្រាស់នូវសារធាតុញៀន
Subscribe to:
Post Comments (Atom)

No comments:
Post a Comment