ហ្គេមបាញ់ត្រីក្នុងសង្កាត់ចាក់អង្រែលើសមត្ថកិច្ចមិនហ៊ានបង្ក្រាប - កំពតដេលី

Breaking

Tuesday, September 10, 2019

ហ្គេមបាញ់ត្រីក្នុងសង្កាត់ចាក់អង្រែលើសមត្ថកិច្ចមិនហ៊ានបង្ក្រាប

ភ្នំពេញ៖ ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលគេលេចលឺថា ម្ចាស់បើកហ្គេមនោះមានខ្សែធំ បានកំពុងតែបើកលេងហាក់គ្មានញញើតមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋានទាល់តែសោះ ។

ប្រភពបានអោយដឹងទៀតថា ទីតាំងហ្គេមបាញ់ត្រីខាងលើ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ នៅក្បែរអតីតស្នាក់ការគណបក្សសង្គ្រោះជាតិ ចូលតាមផ្លូវតូចជាប់ហាងកាហ្វេ ទៅក្នុងប្រហែល១០០ម៉ែត្រនៅខាងស្តាំដៃ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ គឺនៅក្បែរប៉ុស្តិ៍ចាក់អង្រែលើតែម្តង ។

បងស្រីម្នាក់ដែលរស់នៅក្បែរនឹងបានប្រាប់ថា ជារៀងរាល់ថ្ងៃជាពិសេសពេលយប់តែម្តង មានក្មេងស្ទាវៗជាច្រើនចេញចូលៗមិនដែលដាច់ ហើយមានពេលខ្លះក៏មានសំលេងខ្លាំងៗ ហើយពេលខ្លះក៏ឃើញមានបង្កទំនាស់រវាងក្មេងៗដូចគ្នាឡូឡាពេញនឹង ។ គាត់បានស្នើរដល់អាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន សង្កាត់ចាក់អង្រែលើឆ្លៀតពេលចូលមើលផង ៕


No comments:

Post a Comment

Pages