ខេត្តព្រះសីហនុ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្ដម នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ស្នងការនគរបាលជាតិ អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាព នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តព្រះសីហនុមានវិនិយោគិន ពាណិជ្ជករ អាជីវករ ប្រកបរបររកស៊ីកាន់ តែច្រើន បង្កើននូវទំនុកចិត្តពីភ្ញៀវទេសចរ ដែលមកសម្រាកកម្សាន្តនៅខេត្តកាន់តែសប្បាយរីករាយ និងមានសុវត្ថិភាពនៅលើទឹកដីខេត្តព្រះសីហនុ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ មានការបណ្ដាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីសំណាក់វិនិយោគិន ពិសេសវិនិយោគចិន ជាហេតុធ្វើឲ្យខេត្តព្រះ សីហនុ មានការរីកចម្រើនយ៉ាងឆាប់រហ័ស ផ្អែកលើគ្រប់វិស័យ បានជម្រុញ ឱ្យមានកំណើនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តផ្សងៗមកធ្វើការងារ និងប្រកបរបរទៅតាមជំនាញ និងសមត្ថភាពដែលខ្លនមាន ។ បច្ចុប្បន្នអ្នកវិនិយោគ ចិន ស្ថិតលំដាប់លេខ១ ដែលមកបណ្ដាក់ទុន និងវិនិយោគភាគច្រើនក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរណ៍ និងកាស៊ីណូ ។ គណៈបញ្ជាការឯកភាពខេត្តបានដាក់ចេញនៅវិធានការមួយចំនួនដល់កងកម្លាំងឯកភាព ក្នុងនោះដោយធ្វើរដ្ឋបាលចំហរតាមផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ កន្លែងស្នាក់នៅអចិន្ត្រៃយ៍របស់ជនបរទេស ។ ពង្រឹងសកម្មភាពត្រួតពិនិត្យអាវុធជាតិផ្ទុះ ជនអន្តោប្រវេសន៍ គ្រឿងញៀន ពង្រឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកមួយសប្តាហ៍ ២ដង ។ សហការល្បាតជាប្រចាំរៀងរាល់រាត្រីក្នុងក្រុងព្រះសីហនុ ពិសេសគោលដៅស្មុគស្មាញទាំង ២០ ។ ចាត់វិធានការដល់ជនបរទេសដែលចងការប្រាក់ខុសច្បាប់បង្កឲ្យមានបទល្មើស ករណីឃាត់ខ្លួនស្នើសុំទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីសុំបណ្ដេញ ចេញពីប្រទេស ។ ឃាត់ទុករថយន្តដែលគ្មានស្លាកលេខ ឆែករកបទល្មើស ក្នុងករណីគ្មានបទល្មើសត្រូវឃាត់រថយន្តទុក នៅមន្ទីរសាធារណៈការ ធ្វើការផាកពិន័យតម្រូវឲ្យធ្វើស្លាកលេខទើបអនុញ្ញាតត្រឡប់ទៅវិញ ។ ដោះស្រាយតម្រូវការចាំបាច់នៅតាមមូលដ្ឋានពិសេសឆ្លើយ តបបានទាន់សភាពការណ៍ដូចជាករណីអន្តរាគមន៍ជួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងជាដើម ។
ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ថា ខេត្តព្រះសីហនុមានអំណោយផលល្អ ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់គោល ដៅជាខេត្តទេសចរណ៍ អភិវឌ្ឍន៍ នឹងអាចជាខេត្តទំនើបជាងគេ ក្នុងការស្ថាបនាផ្លូវបេតុងនៅពេលខាងមុខ ។
១. មានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល
២. មានឧបនាយករដ្ឋមន្ត្រីចំនួន ៣រូប មានដូចជា ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រសួងដែនដី និងក្រសួងហិរញ្ញវត្ថុ
៣. ការយកចិត្តទុកដាក់ពីក្រុមការងារថ្នាក់ជាតិ
៤. ការយកចិត្តទុកដាក់ពីក្រសួងមហាផ្ទៃ
៥. គណៈបញ្ជាការឯកភាពខេត្ត
៦. មហាសាមគ្គី ធ្វើឱ្យខេត្តមានការរីកចម្រើន មានកំណើនសេដ្ឋកិច្ចខ្ពស់ ។ ហើយក្រសួងមហាផ្ទៃ បានបន្ថែមក្របខណ្ឌមន្ត្រីនគរបាលចំនួន ២០០នាក់បន្ថែមទៀត តាមតម្រូវការជាក់ស្តែង និងបណ្តុះបណ្តាលមន្ត្រីនគរបាលចំនួន ៤០០នាក់ ឱ្យមានជំនាញ ដើម្បីជួយពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបន្តផ្សព្វផ្សាយ បើកវេទិកាសាធារណៈដល់គោលដៅ និងធ្វើការវិភាគ វាយតម្លៃសភាពការណ៍ និងធ្វើផែនការណ៍ ផែនទីទីតាំងភូមិសាស្ត្រ ប្រើប្រាស់កម្លាំងរដ្ឋ បាល កម្លាំងជំនាញល្បាតឈរជើង ពួនស្ទាក់បង្ការ ទប់ស្កាត់បទល្មើសបានទាន់ពេលវេលា ។
ឯកឧត្តម សាយ សំអាល់់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ បានវាយតម្លៃ កោតសរសើរមន្ត្រីរបស់យើងដែលបានខិតខំប្រឹងប្រែងអនុវត្តការងារមិនខ្លាចនឿយហត់ ក្នុងការចូលរួមអភិវឌ្ឍន៍ខេត្ត មានការរីកចម្រើន ពិសេសលើវិស័យសំណង់ មានសន្ទុះកើនឡើង ទន្ទឹមនោះយើងក៏ត្រូវមានផែទូកទេសចរណ៍ ក្នុងការតាមដានត្រួតពិនិត្យជនបរទេសដែលធ្វើដំណើរតាមទូកទេសចរណ៍ ឬទូកនេសាទ ក្នុងការធានាសន្តិសុខ សុវត្ថិភាពសាធារណៈ និងរបៀបរៀបរយ បម្រើឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនឡើងថែមទៀត ៕
Tuesday, September 10, 2019
Home
ព័ត៌មានជាតិ
កិច្ចប្រជុំ ស្តីពីសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពសង្គមនៅខេត្តព្រះសីហនុ
កិច្ចប្រជុំ ស្តីពីសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពសង្គមនៅខេត្តព្រះសីហនុ
Subscribe to:
Post Comments (Atom)









No comments:
Post a Comment