នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចទំពួន ស្ថិតនៅស្រុកតាវែង អូរជុំ និងស្រុកវើនសៃ។ ពិធីនេះធ្វើឡើងនៅភូមិទុន ឃុំតាវែងក្រោម ស្រុកតាវែង ដែលមានប័ណ្ណស្មើនឹង ៧៩វិញ្ញាបនបត្រ ស្មើនឹងផ្ទៃដី ៦៩៦,០៨១ហិកតា។
ឯកឧត្តមអភិបាលខេត្ត សម្តែងនូវការអបអរសាទរជាមួយបងប្អូនជនជាតិដើមភាគតិចទាំង ០៣ជនជាតិនៅស្រុកទាំងបី ដែលទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាពនាឱកាសនេះ និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវថែរក្សាដីធ្លី និងប្រើប្រាស់ឲ្យបានត្រឹមត្រូវទៅតាមសក្តានុពល និងប្រភេទនៃដី ជាប្រយោជន៍ដល់ការអភិវឌ្ឍន៍សហគមន៍ និងឆ្លុះបញ្ចាំងពីការអភិរក្សអត្តសញ្ញាណរបស់យើង។
Saturday, December 21, 2019
Home
ព័ត៌មានជាតិ
ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចទំពួន គ្រឹង និងព្រៅ ស្ថិតនៅស្រុកតាវែង អូរជុំ និងស្រុកវើនសៃ
ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចទំពួន គ្រឹង និងព្រៅ ស្ថិតនៅស្រុកតាវែង អូរជុំ និងស្រុកវើនសៃ
Subscribe to:
Post Comments (Atom)





No comments:
Post a Comment