ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាល ខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំរៀបចំសាងសង់ជញ្ជាំងអូរប្រឡាយ ដែលក្រុមហ៊ុនសាងសង់ចំនួន៣ បានសង់ប៉ះពាល់ការស្តារប្រឡាយក្នុងក្រុងព្រះសីហនុ - កំពតដេលី

Breaking

Tuesday, December 10, 2019

ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាល ខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំរៀបចំសាងសង់ជញ្ជាំងអូរប្រឡាយ ដែលក្រុមហ៊ុនសាងសង់ចំនួន៣ បានសង់ប៉ះពាល់ការស្តារប្រឡាយក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃចន្ទ័ ទី០៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាល ខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំរៀបចំសាងសង់ជញ្ជាំងអូរប្រឡាយ ដែលក្រុមហ៊ុនសាងសង់ចំនួន៣ បានសង់ប៉ះពាល់ការស្តារប្រឡាយក្នុងក្រុងព្រះសីហនុ ដោយកិច្ចប្រជុំនេះមានការចូលរួមពីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងតំណាងក្រុមហ៊ុនទាំង៣ ក្នុងនោះមានក្រុមហ៊ុន GAO JIAN CHAO ក្រុមហ៊ុន JIN HU DA XIA និងក្រុមហ៊ុន ញូវ៉ាន់លី អ៉ិនធើណេសិនណល ឯក  ។
 
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ក្រុមហ៊ុនសំណង់ ០៣ទីតាំងខាងលើ បានសាងសង់សំណង់ប៉ះពាល់ចំណីអូរ ដែលក្រុមការងារបានចុះពិនិត្យកន្លងមក ដើម្បីបញ្ចៀសការរំលោភចំណីអូរ ការពារផ្ទៃអូរតាមបទដ្ឋានបច្ចេកទេស និងគោរពនិយាមការអូរ ប្រឡាយ នោះក្រុមហ៊ុនចំនួន៣ ដែលបានសាងសង់សំណង់ប៉ះពាល់នឹងអូរ ប្រឡាយ ត្រូវធ្វើជញ្ជាំងអូរការពារការបាក់ដី ដោយក្រុមហ៊ុនអាចរកក្រុមហ៊ុនផ្សេងមកសាងសង់ដោយខ្លួនឯងបាន តែត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស និងនិយាមការអូរ ។
ដូច្នេះសុំឱ្យក្រុមហ៊ុនចូលរួមសហការជាមួយរដ្ឋបាលខេត្ត ក៍ដូចជាមន្ទីជំនាញ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ។

តាមបទបង្ហាញពី លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណ: ការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានបញ្ជាក់ថា ការសាងសង់ជញ្ជាំងអូរ និងចាក់ធ្នឹមខាងលើតាមអូរ ប្រឡាយ ក្នុងនោះ Sheet Pile ប្រវែង៦ម៉ែត្រ តម្លៃក្នុងមួយម៉ែត្រដើរ ១១០០ដុល្លា Sheet Pile ប្រវែង ៨ម៉ែត្រ តម្លៃមួយម៉ែត្រដើរ ១៣០០ដុល្លា និងSheet Pile ប្រវែង ១០ម៉ែត្រ ក្នុងមួយម៉ែត្រដើរ តម្លៃ១៦០០ដុល្លា។

ក្នុងកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុនសំណង់ទាំង ៣ខាងលើ ម្ចាស់សំណង់បានឯកភាពឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ជាអ្នកសាងសង់ ដោយឡែកចំពោះថវិកា ក្រុមហ៊ុនជាអ្នកចំណាយ ៕






No comments:

Post a Comment

Pages