ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ លោក គួច ចំរើន អភិបាល នៃអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យការដ្ឋានសំណង់ចំនួន៣ទីតាំង ដែលបានធ្វើឱ្យធ្លាក់ដីចូលអូរប្រឡាយ(សុខា) បង្កឱ្យស្ទះចរន្តទឹកហូរ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោក គួច ចំរើន បានបញ្ជាឱ្យផ្អាកការដ្ឋានសំណង់ទាំង៣ ខាងលើជាបណ្តោះអាសន្ន ដោយតម្រូវឱ្យកាយដីដែលធ្លាក់ចូលអូរចេញវិញ និងសហការជាមួយមន្ទីរពាក់ព័ន្ធដើម្បីកំណត់និយាមការទំហំអូរប្រឡាយ និងរៀបខឿនថ្មទប់ដីផងដែរ។
ប្រតិបត្តិការនៃការចុះបិទការដ្ឋានខាងលើ គឺស្របពេលដែលរដ្ឋបាលខេត្តបានចេញសេចក្តីដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកវិនិយោគ ដែលបាននិងកំពុងរស់នៅឬ អាស្រ័យផលលើអូរប្រឡាយធម្មជាតិ របស់រដ្ឋ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយក្នុងរយៈពេលកន្លងមក រដ្ឋបាលខេត្តបានសង្កេតឃើញមានបងប្អូន ប្រជាពលរដ្ឋ និងអ្នកវិនិយោគមួយចំនួន បានរំលោភបំពានដោយការចាក់ដី ព្រមទាំងសាងសង់លំនៅដ្ឋាន និងសំណង់ខុសច្បាប់នានា មានទាំងប្រភេទតូចធំ ធ្ងន់ស្រាល លើនិយាមការ ដើមរបស់អូរប្រឡាយធម្មជាតិ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលធ្វើឱ្យទំហំអូរប្រឡាយ ធម្មជាតិទាំងនោះរួមតូច និង បិទមុខទឹកស្ទើរ ទាំងស្រុងនៅកន្លែងខ្លះមិនអាចឆ្លើយតបបានទៅនឹង បរិមាណកើនឡើងនៃទំហំទឹកភ្លៀង និងទឹកកខ្វក់ក្នុង ក្រុងព្រះសីហនុ ដែលមានការកើនឡើងជាលំដាប់ ដែលនៅក្នុងរដូវវស្សាកន្លងទៅបានធ្វើឱ្យលិចលង់ លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ និងខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ថែមទាំងបណ្ដាលឱ្យ ប៉ះពាល់ដល់អាយុជីវិតមនុស្សថែមទៀតផង។
ដូច្នេះដើម្បីរក្សាទុកទំហំអូរប្រឡាយធម្មជាតិ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋតាមនិយាមការដើម និងតាមការកំណត់តាមប្លង់សុរិយោដី សម្រេចដោយគណៈកម្មការរដ្ឋបាលខេត្តជៀសវាងការជន់លិចលំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិផ្សេងៗ របស់ប្រជាពលរដ្ឋ នៅពេលមានជំនន់ទឹកភ្លៀង ឬនៅរដូវវស្សានោះ រដ្ឋបាលខេត្តព្រះសីហនុ សូមឱ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកវិនិយោគទាំងអស់ដែលកំពុងរស់នៅ ឬអាស្រ័យផលលើដីចំណីអូរប្រឡាយធម្មជាតិសាធារណៈរបស់រដ្ឋ ធ្វើការរុះរើសំណង់ទាំងឡាយចេញជាបន្ទាន់ ដើម្បីឱ្យក្រុមការងារមានលទ្ធភាពក្នុងការស្ដារ និងអភិវឌ្ឍអូរប្រឡាយទាំងអស់ក្នុងក្រុងព្រះសីហនុ ធានាបានការជន់លិច ហើយថែមទាំងលើកកម្ពស់ កិត្យានុភាព សោភ័ណភាព អនាម័យបរិស្ថាន និងជាពិសេសរក្សា បាននូវសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ និងអ្នកវិនិយោគ នៅក្នុងក្រុងព្រះសីហនុរស់នៅប្រកបដោយភាព សុខដុមរមនា។
Saturday, December 7, 2019
Home
ព័ត៌មានជាតិ
លោក គួច ចំរើន ដឹកនាំមន្ត្រីជំនាញចុះដោះស្រាយបញ្ហាស្ទះចរន្តទឹកហូរនៅការដ្ឋានចំនួន៣ទីតាំង
លោក គួច ចំរើន ដឹកនាំមន្ត្រីជំនាញចុះដោះស្រាយបញ្ហាស្ទះចរន្តទឹកហូរនៅការដ្ឋានចំនួន៣ទីតាំង
Subscribe to:
Post Comments (Atom)






No comments:
Post a Comment