ខេត្តព្រះសីហនុ ៖ ក្រុមមន្ត្រីជញ្ជីងថ្លឹងរថយន្តឈជើងនៅអូរចំណា នៅបន្តថ្លឹងរថយន្តយកតែលុយតាមអំពើចិត្ត ខណៈប្រធានមន្ទីរសាធារណ:ការមិនបានពិនិត្យមើលមន្ត្រីទាំងនោះ។
ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា ចាប់តាំងពីលោកបានតំណែងជាប្រធាន ស្ថានីយជញ្ជីងថ្លឹងរថយន្តអូរចំណាតែងតែ មានការ
រអ៊ូ រទាំ ពីរប្រជាពលរដ្ឋរកស៊ីដឹកឥវ៉ាន់បានប្រាប់ដល់អង្គភាពសារព័ត៌មានយើងថា ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តឈជើងនៅអូរចំណា ស្រុកព្រៃនប់ ធ្វើអ្វីៗតាមអំពើចិត្តដដែល។
ប្រភពបានឲ្យដឹងទៀតថា លោកប្រធានសា្ថនីយ៍ជញ្ជីងថ្លឹងរថយន្តព្រមទាំងបក្ខពួកនៅតែប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
និយាយឲ្យងាយស្ដាប់ គឺលោក កំពុងយកមេរៀនរបស់លោក មកអនុវត្តន៍ក្នុងការប្រមូលផលប្រយោជន៍ពីស្ថានីយ៍ជញ្ជីងថឹ្លងរថយន្ត របស់រដ្ឋ យកលុយដាក់ហោប៉ៅខ្លួនឯង។
ប្រភពពីក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៤ ក្នុងខេត្តព្រះសីហនុ បានបន្តឲ្យដឹងថា ទោះបីពួកគេផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់លោក មិនអាចតវ៉ាបានឡើយ។
ផ្ទុយទៅវិញលោក ប្រធាន
សា្ថនីយ៍ជញ្ជីងថ្លឹងរថយន្ត ឃុបឃិតឲ្យរថយន្តធំៗផ្ទុកលើសទម្ងន់បើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តយ៉ាងរំភើយឲ្យតែម្ចាស់រថយន្តទាំងនោះបង់លុយតាមការកំណត់ហើយ ឬគ្រានតែចូលថ្លឹងបង្គ្រប់កិច្ច។
ហេតុនេះហើយទើបមានការរិះគន់ថា ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិ៤ក្នុងទឹកដីអូរចំណា កំពុងប្រែក្លាយជញ្ជីងថឹ្លងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងមានក្ដីសុខបំផុត។
ប្រភពបានឲ្យដឹងទៀតថា លោក ប្រធាន ស្ថានីយ៍ជញ្ជីងថឹ្លងរថយន្តអូចំណា និងបក្ខពួកនៅតែសប្បាយប្រមូលលុយតាមរបៀបពុករលួយដោយមិនអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមតួនាទីរបស់ខ្លួនឡើយ។
បញ្ហានេះគឺជារឿងដែលលោកឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងលោក ស្រេង ឈួន ជាមេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនគួរបណ្ដែតបណ្ដោយតទៅទៀតឡើយ ព្រោះអស់លោកទាំងនោះ កំពុងតែសប្បាយចិត្តក្នុងការកើបលុយយកដាក់ហោប៉ៅខ្លួនមិនគិតដល់ ផលប្រយោជន៍រួម នឹងអនុសាសន៍ប្រមុខរដ្ឋ ដែលសម្ដេច លោកបានរកជំនួយធ្វើ ស្ពាន ផ្លូវ ថ្នល់ ជូនប្រជាពលរដ្ឋបានស្រួលធ្វើដំណើរ ។
ចុះហេតុអ្វីបានជាអស់លោកនៅតែបន្តថ្លឹងឡានយកលុយអញ្ចឹង?
Friday, January 3, 2020
Home
ព័ត៌មានសន្តិសុខ
ក្រុមមន្ត្រីជញ្ជីងថ្លឹងរថយន្តឈរជើងអូរចំណានៅបន្តថ្លឹងរថយន្តយកតែលុយតាមអំពើចិត្ត ខណៈប្រធានមន្ទីរសាធារណការខេត្ត បានបិទបាំងថ្នាក់លើប្រព្រឹត្តអំពើពុករលួយ
ក្រុមមន្ត្រីជញ្ជីងថ្លឹងរថយន្តឈរជើងអូរចំណានៅបន្តថ្លឹងរថយន្តយកតែលុយតាមអំពើចិត្ត ខណៈប្រធានមន្ទីរសាធារណការខេត្ត បានបិទបាំងថ្នាក់លើប្រព្រឹត្តអំពើពុករលួយ
Subscribe to:
Post Comments (Atom)



No comments:
Post a Comment