ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យ០២នាក់ ទៅអយ្យការអមសាលាដំបូងខេត្តដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
គួររំលឹកឡើងវិញថា នៅវេលាម៉ោង០០:២០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក វរសេនីយ៍ទោ ខាំ ណាន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះបង្ក្រាបករណី រក្សាទុក ជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ រស់ គឹមសាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ដោយដកហូតបានវត្ថុតាងមាន៖
១.ម្សៅក្រាមពណ៌សថ្លា ចំនួន ០២ កញ្ចប់តូច
២.ទូរស័ព្ទដៃចំនួន ០២ គ្រឿង
៣.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០៣ សន្លឹក
៤.ប័ណ្ណសមាជិក ប.ស.ស.ចំនួន ០១ សន្លឹក
៥.ប្រាក់រៀលចំនួន ២០,០០០ រៀល
៦.ប្រាក់ដុល្លារចំនួន ១០ ដុល្លារ
៧.ប្រាក់ដុងចំនួន ២០០,០០០ ដុង
៨.សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
លុះនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១២:២០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ នួន ថុនា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិវៀតណាម មានទីលំនៅភូមិប្រាសាទ ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ វត្ថុតាងចាប់យករួមមាន៖
១-ម្សៅក្រាមពណ៌សថ្លា ចំនួន ០២កញ្ចប់ធំ
២-ដាវសាំរ៉ៃចំនួន ០២ ដើម
៣-ទូរស័ព្ទចំនួន ០១ គ្រឿង
៤.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១ គ្រឿង
៥.សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ៕
Thursday, March 26, 2020
Home
ព័ត៌មានសន្តិសុខ
អាវុធហត្ថខេត្តស្វាយរៀង បញ្ជូនជនសង្ស័យ០២នាក់ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីគ្រឿងញៀន
អាវុធហត្ថខេត្តស្វាយរៀង បញ្ជូនជនសង្ស័យ០២នាក់ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីគ្រឿងញៀន
Subscribe to:
Post Comments (Atom)



No comments:
Post a Comment