ឯកឧត្តម អម សុភា អញ្ជើញដឹកនាំ​ក្រុមការងារ និង​អនុសាខាកាកបាទក្រហម​កម្ពុជា​ស្រុករលាប្អៀរ ចុះជួប​សំណេះសំណាល និង​ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស មកស្រុកកំណើតវិញ - កំពតដេលី

Breaking

Tuesday, March 31, 2020

ឯកឧត្តម អម សុភា អញ្ជើញដឹកនាំ​ក្រុមការងារ និង​អនុសាខាកាកបាទក្រហម​កម្ពុជា​ស្រុករលាប្អៀរ ចុះជួប​សំណេះសំណាល និង​ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស មកស្រុកកំណើតវិញ

ខេត្តកំពង់ឆ្នាំង៖ នៅ​ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការ​សាខាកាកបាទ​ក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង លោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត​ លោក ងិន ហ៊ុន សមាជិកគណៈកម្មាធិការសាខា​ លោក យង់ សៅវុឌ្ឍី ប្រធានកិត្តិយសអនុសាខាស្រុក លោកស្រី អោក សុភារី សមាជិកអនុសាខាស្រុក មន្ដ្រី និងយុវជនអនុសាខា រួមជាមួយអាជ្ញាធរឃុំ ភូមិ នាយប៉ុស្តិ័នគរបាលឃុំជើងគ្រាវ បានចុះជួបសំណេះសំណាល និងផ្សព្វផ្សាយណែនាំការបង្ការ ទប់ស្កាត់ វីរុសកូវីដ ១៩ ដល់ប្រជាពលរដ្ឋដែលទើបវិលត្រលប់មកពីប្រទេសថៃ (ចំណាកស្រុក) ស្ថិតក្នុងភូមិសូភី ០៩នាក់ ភូមិត្រពាំងពពេល ០៥នាក់ និងភូមិដំណាក់កី ចំនួន២៣នាក់ ក្នុងឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធាន ក៏បានមា​ន​មតិសំណេះ​សំណាល​ និង​អប់រំផ្សព្វផ្សាយណែនាំ ដល់ពួកគាត់ឲ្យ​ដាក់ខ្លួននៅដាច់ដោយឡែកពីបងប្អូន ឱពុកម្តាយ កូន ប្រពន្ធ ញាតិមិត្ត និងមិនអនុញ្ញាឲ្យចេញដើរ រហេតរហូតរយៈពេល១៤ថ្ងៃ ដើម្បីតាមដានអាការៈនៃជំងឺកូវីដ ១៩។

បន្ថែម​ពីនោះ ឯកឧត្តម​ប្រធាន លោកជំទាវ និងក្រុមការងារ ក៏​​បានអប់រំណែនាំ អំពីរបៀបថែទាំសុខភាព ដូចជា៖
១.លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល។
២.ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ។ 
៣.ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ។ 
៤.ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់។ 
៥.បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ។ 
៦.ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។ 
៧.ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជៀសវាងការទទួលពត៌មានពុំមានប្រភពមិនច្បាស់លាស់ និងភូតកុហក ៕






No comments:

Post a Comment

Pages