ខេត្តក្រចេះ៖ នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ និងជាអនុប្រធាន ស.ស.យ.កខេត្តក្រចេះ រួមជាមួយអាជ្ញាធរក្រុង សង្កាត់ និងយុវជនស.ស.យ.កខេត្ត ក្រុង មន្ទីរអង្គភាពជុំវិញ ចុះបិទខិតប័ណ្ណផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ១៩ នៅតាមផ្សារ ទីប្រជុំជន និងលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងក្រចេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តម និងក្រុមការងារក៏បានបិទខិតប័ណ្ណផ្សព្វផ្សាយ នៅតាមផ្សារ ទីប្រជុំជន និងផ្ទះបងប្អូនប្រជាពលរដ្ឋ និងពន្យល់ណែនាំពីការធ្វើអនាម័យ លាងដៃ និងសាប៑ូ ឬអាល់កុល មុនពេលហូបម្ហូប និងចំអិនបន្លែឆ្អិនល្អ ដើម្បីប្រយុទ្ធប្រឆាំង នឹងការពារកុំអោយមានការឆ្លងមេរោគថ្មីនេះ ៕
Saturday, March 28, 2020
Home
ព័ត៌មានខ្លីៗ
ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី ដឹកនាំក្រុមការងារចុះបិទខិតប័ណ្ណផ្សព្វផ្សាយវិធានការការពារវីរុសកូវីដ ១៩ ក្នុងក្រុងក្រចេះ
ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី ដឹកនាំក្រុមការងារចុះបិទខិតប័ណ្ណផ្សព្វផ្សាយវិធានការការពារវីរុសកូវីដ ១៩ ក្នុងក្រុងក្រចេះ
Subscribe to:
Post Comments (Atom)






No comments:
Post a Comment