ប្រជាពលរដ្ឋក្នុងសង្កាត់១ ក្រុងព្រះសីហនុ ស្នើរដល់សមត្ថកិច្ចមូលដ្ឋានចុះត្រួតពិនិត្យទីតាំងបង្កប់ល្បែងស៊ីសងអនឡាញនិងហ្គេមបាញ់ត្រី - កំពតដេលី

Breaking

Friday, April 3, 2020

ប្រជាពលរដ្ឋក្នុងសង្កាត់១ ក្រុងព្រះសីហនុ ស្នើរដល់សមត្ថកិច្ចមូលដ្ឋានចុះត្រួតពិនិត្យទីតាំងបង្កប់ល្បែងស៊ីសងអនឡាញនិងហ្គេមបាញ់ត្រី

ក្រុងព្រះសីហនុ៖ ប្រជាពលរដ្ឋបានអោយដឹងថា ទីតាំងណេតមួយកន្លែង ដែលកាលពីមុនដាក់យឺហោ ហេបភី ណេត បានបិតមួយរយះ តែពេលនេះទីតាំងល្បែងនេះបានបើកដំណើរការវិញហើយ ដោយមានទទួលភ្នាល់ល្បែងស៊ីសងតាមអនឡាញ  និងមានហ្គេមបាញ់ត្រីនៅខាងក្នុងផងដែរ ។

ប្រភពបានបន្តថា ទីតាំងដែលបិតម្តងហើយបើកឡើងវិញនេះ គឺស្ថិតផ្លូវទំនប់រលក ក្រុម១៧ ភូមិ៣ សង្កាត់១  ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ​។​​ ហើយទីតាំងខាងលេីនេះ កំពុងបើកឲ្យអ្នកញៀនល្បែងចូលលេងហាក់ដូចមិនញញើតនឹងអាជ្ញាធរ​ សង្កាត់១ ទាល់តែសោះ ជាពិសេស ឯកឧត្តម ស្នងការ និងឯកឧត្តម អភិបាលខេត្ត ព្រះសីហនុ បន្តិចឡើយ ឬមួយម្ចាស់ទីតាំងនោះមានខ្សែស្រឡាយ ឬខ្នងបង្អែកធំទេដឹង​ បានជាមិនញញឺតសោះ ។

ជុំវិញបញ្ហានេះសង្ឃឹមថា សមត្ថកិច្ចក្នុងមូលដ្ឋាន នឹងចាត់វិធីការចំពោះទីតាំង ភ្នាល់ល្បែងតាម អនឡាញ និងបង្កប់ហ្គេមបាញ់ត្រីនេះ ដើម្បីចូលរួមលុបបំបាត់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ។

No comments:

Post a Comment

Pages