ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលអំណោយជាធុងសំរាមចំនួន ៦០០ធុង ម៉ាស់ចំនួន ១០,០០០ម៉ាស់ និងកែវទឹកចំនួន ១០០ ពីលោក ឡូ ឬទ្ធី អគ្គនាយកក្រុមហ៊ុន អ៊ាម៉្លូ អ៉ីមផត អិចផត និងលោកស្រី។
លោក ឡូ ឬទ្ធី អគ្គនាយកក្រុមហ៊ុន អ៊ាម្លូ បានមានប្រសាសន៍ថា ដោយមើលឃើញខេត្តព្រះសីហនុ កំពុងមមាញឹកក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធមាន ផ្លូវថ្នល់ លូបង្ហូរទឹក ដោយមានការដឹកនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៌ដូចជាការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត ហើយនេះជាការចូលរួមចំណែក ក្នុងការគ្រប់គ្រងសំរាមនៅតាមទីសាធារណ: ទើបលោកបានបរិច្ចាគជាធុងសំរាមចំនួន ៦០០ធុង ម៉ាស់ និងកែវទឹក ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ និងសូមអំពាវនាវដល់សប្បុរសជនទាំងឡាយ ចូលរួមទាំងអស់គ្នាដើម្បីអភិវឌ្ឍថែរក្សាបរិស្ថាន ក្រុងព្រះសីហនុឱ្យមានភាពស្រស់ស្អាត និងទាក់ទាញជាងមុនបន្ថែមទៀត។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែង អំណរគុណចំពោះលោកប្រធានក្រុមហ៊ុន អ៊ាម្លូ ដែលបាននាំយកអំណោយមានដូចជា ធុងសំរាម ម៉ាស់ កែវទឹក ឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ទុកដាក់សំរាមនៅតាមទីធ្លាសាធារណ: ឱ្យមានសណ្តាប់ធ្នាប់ អនាម័យ និងវិធានការបង្ការ ការពារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុ ព្រមទាំងបានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ក៌ដូចជាភ្ញៀវទេសចរ ត្រូវវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ យកមកដាក់ក្នុងធុងសំរាម ពិសេសទៀតត្រូវចូលរួមថែរក្សាធុងសំរាមទាំងនេះទុកជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា៕
Monday, May 18, 2020
Home
ព័ត៌មានជាតិ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ទទួលអំណោយជាធុងសំរាមចំនួន ៦០០ធុង ម៉ាស់ចំនួន ១០,០០០ម៉ាស់ និងកែវទឹកចំនួន១០០ ពីលោក ឡូ ឬទ្ធី អគ្គនាយកក្រុមហ៊ុន អ៊ាម៉្លូ អ៉ីមផត អិចផត
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ទទួលអំណោយជាធុងសំរាមចំនួន ៦០០ធុង ម៉ាស់ចំនួន ១០,០០០ម៉ាស់ និងកែវទឹកចំនួន១០០ ពីលោក ឡូ ឬទ្ធី អគ្គនាយកក្រុមហ៊ុន អ៊ាម៉្លូ អ៉ីមផត អិចផត
Subscribe to:
Post Comments (Atom)





No comments:
Post a Comment