អបអរសាទរ​ ខួប​លើក​ទី​៧១​ ទិវាកុមារអន្តរជាតិ​ ១មិថុនា​ ខួប​លេីកទី១៩​ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្មកុមារ​ ១២មិថុនា​ និង​ទិវា​កុមារ​កម្ពុជា​ ឆ្នាំ​២០២០ - កំពតដេលី

Breaking

Monday, June 1, 2020

អបអរសាទរ​ ខួប​លើក​ទី​៧១​ ទិវាកុមារអន្តរជាតិ​ ១មិថុនា​ ខួប​លេីកទី១៩​ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្មកុមារ​ ១២មិថុនា​ និង​ទិវា​កុមារ​កម្ពុជា​ ឆ្នាំ​២០២០

ខេត្តកោះកុង៖ ការ​គាំពារ​ និង​ការ​អភិវឌ្ឍ​កុមារ​ ត្រូវ​បានសហការ​ និង​ការ​ចូល​រួម​ ពីគ្រប់​ផ្នែក​ពាក់ព័ន្ធ​ រួម​មាន​ អង្គការ​ជាតិ​ អន្តរជាតិ​ ដៃគូ​អភិវឌ្ឍ​ មាតាបិតា​ អានាព្យាបាល​ លោកគ្រូ​ អ្នកគ្រូ​ អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់​ សហគមន៍​ ក្នុង​ការ​ចិញ្ចឹម​បីបាច់​ថែ​ទាំ​ ផ្ដល់​អាហារ​រូប​បត្ថម្ភគ្រប់គ្រាន់​ ថែ​ទាំ​សុខភាព​ អនាម័យ​ និង​ជំរុញ​ការ​អប់រំ​ រៀនសូត្រ​ ក្នុង​គោលបំណង​ការពារ​ និង​លើក​កម្ពស់​ ការ​អភិវឌ្ឍ​សុខភាព​រាងកាយ​ អារម្មណ៍​ ផ្លូវ​ចិត្ត​ សីលធម៌​ វប្បធម៌​ បញ្ញា​ស្មារតី​ និង​ការគិតរបស់កុមារ។

ទិវាកុមារអន្តរជាតិ ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលប្រារព្ធឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែសំរាប់ឆ្នាំនេះ ទិវានេះត្រូវបានអាក់ខានមិនបានប្រារព្ធធ្វើឡើង ដោយសារតែមានការរាតត្បាតនៃជំងឺកូវីដ-១៩ (covid-19) ដែលកំពុងកើតមានឡើងនៅក្នុងបណ្ដាប្រទេសជាច្រើននៅលើពិភពលោក ដោយក្នុងនោះ រួមទាំងប្រទេសកម្ពុជាផងដែរ ។



No comments:

Post a Comment

Pages