ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចអភិបាលរងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពី ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក អភិបាលស្រុក ប្រធានមន្ទីរ អង្គភាព និងមន្ត្រីរាជការ នៃសាលាស្រុកកំពង់សីលា ។
តាមប្រកាសលេខ ២៣២៨ប្រក ស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការឱ្យកាន់មុខតំណែងជាអភិបាលរងស្រុកកំពង់សីលា ខេត្តព្រះសីហនុ លោក ទេព មុនី ឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ១ ពីអភិបាលរងនៃគណៈអភិបាលស្រុកស្ទឹងហាវ ឱ្យទៅកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលរងស្រុកកំពង់សីលា។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការផ្ទេរភារកិច្ច អភិបាលរងស្រុកកំពង់សីលានាពេលនេះ ជាការផ្លាស់ប្តូរការងារ ដែលលោកបានបំពេញការងារ ជាអភិបាលរងស្រុករយៈពេល៨ឆ្នាំ ស្របតាមមាត្រា១៤៧ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលអភិបាល អភិបាលរងមានអាណត្តិការងារ ៤ឆ្នាំ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់អាជ្ញាធរស្រុកដូចខាងក្រោម៖
១.ការងារស្នូល គឺសន្តិសុខ និងនយោបាយក្នុងមូលដ្ឋានដោយការទទួលខុសត្រូវ ឯកភាពរួមគ្នាដោះស្រាយ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម។
២.រៀបចំសណ្តាប់ធ្នាប់សាធារណៈប្រកបដោយតម្លាភាព ដោះស្រាយដីចំណីផ្លូវ គម្របព្រៃឈើ ។ល។
៣.ឆ្នាំ២០២០ ថវិកាអភិវឌ្ឍមូលដ្ឋានរបស់ថ្នាក់ក្រោមជាតិមានការកើនឡើង ដូច្នេះយើងរួមគ្នាប្រើប្រាស់ថវិកាឱ្យចំគោលដៅ ទទួលបានលទ្ធផលផ្លែផ្កា សម្រាប់ប្រជាពលរដ្ឋ ត្រូវរៀបចំផែនការអាទិភាព ដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។
៤.ការងារជួយសង្គ្រោះ និងយុទ្ធនាការប្រឆាំងនឹងជំងឺ Covid-១៩ ដោយចុះពិនិត្យវាយតម្លៃគ្រួសារក្រីក្រដែលខ្វះខាតស្បៀង ដោយរងផលប៉ះពាល់ Covid-១៩។
៥.របៀបរបបការងារ បែងចែកភារកិច្ចដល់មន្ត្រីក្រោមឱវាទ ដោយអនុវត្តតាមច្បាប់ មិនត្រូវធ្វើការងារតាមទម្លាប់ បង្កើនសមត្ថភាពមន្ត្រីក្រោមឱវាទ។
៦.ស្ថានភាពផ្សព្វផ្សាយ មេឃុំ ស្មៀន បង្កើតហ្វេសបុក ឬផេកដើម្បីបង្ហោះសកម្មភាពការងារ ហើយនៅឆ្នាំ២០២១ខាងមុខ រដ្ឋបាលខេត្តនឹងដាក់ឱ្យធ្វើការប្រឡងប្រណាំងលើការងារបំរើសេវាសាធារណៈនូវតាមឃុំ សង្កាត់ទាំង ២៩ក្នុងខេត្តព្រះសីហនុ។
៧.អាជ្ញាធរមូលដ្ឋានត្រូវកាត់បន្ថយទំនាស់ រួមគ្នាដោះស្រាយប្រកបដោយតម្លាភាព៕
Saturday, June 6, 2020
Home
ព័ត៌មានជាតិ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចអភិបាលរងស្រុកកំពង់សីលា ខេត្តព្រះសីហនុ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចអភិបាលរងស្រុកកំពង់សីលា ខេត្តព្រះសីហនុ
Subscribe to:
Post Comments (Atom)









No comments:
Post a Comment