ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាលខេត្តកែបថ្មី ក្រោមអធិបតី នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ - កំពតដេលី

Breaking

Tuesday, June 2, 2020

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាលខេត្តកែបថ្មី ក្រោមអធិបតី នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ

ខេត្តកែប៖ នាព្រឹកថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប អញ្ជើញចូលរួមជាគណៈអធិបតីរួមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាលខេត្តកែបថ្មី ។

ស្ថិតក្នុងពិធីដ៏មានសារៈសំខាន់ និងកិត្តិយដ៏ថ្លៃថ្លានាឱកាសនេះឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត បានណែនាំផ្តាំផ្ញើដល់ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប ដែលទើបទទួលបានការតែងតាំងថ្មីនៅ០៦ចំណុច
ទី១.ត្រូវគោរពគោលការណ៍ដឹកនាំ និងអនុវត្តបទបញ្ជាដែលបានដាក់ចេញឲ្យបានម៉ឺងម៉ាត់បំផុត
ទី២.ត្រូវមានកិច្ចសហការល្អជាមួយគ្រប់អង្គភាព អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ឲ្យបានល្អប្រសើរ
ទី៣.ត្រូវមានរបៀបរបបធ្វើការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងអង្គភាព
ទី៤.ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ
ទី៥.បន្តខិតខំ និងជំរុញបន្ថែមទៀតនូវការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ពិសេសការរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ការបង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ លុបបំបាត់ការលេងល្បែងស៊ីសងគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាព
ទី៦.ត្រូវបង្កើនការសិក្សាស្រាវស្វែងយល់ការងារពាក់ព័ន្ធច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពជំនាញរបស់ខ្លួន និងមន្រ្តីក្រោមឱវាទឲ្យកាន់តែមានភាពប្រសើរឡើង ។









No comments:

Post a Comment

Pages