ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះចំនួន៩៥គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា - កំពតដេលី

Breaking

Friday, June 5, 2020

ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះចំនួន៩៥គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចាត់តាំងប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយលោក ម៉ឹង យូឡេង សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន៩៥គ្រួសារ នៅឃុំទឹកវិល ឃុំស្អាងភ្នំ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន។

មានមតិសំណេះសំណាល លោក ម៉ឹង យូឡេង ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មធិការសាខា បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារងាយរងគ្រោះទាំងអស់ដោយក្តីនឹករឭក។

ជាមួយគ្នានេះលោក ម៉ឹង យូឡេង បានបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅ ដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានា ពោលគឺទីណាមានការលំបាក ទីនោះមានកាកក្រហមកម្ពុជា ហើយការជួយគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។

លោកបន្តថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ គឺគ្រួសារចាស់ជរាឥតទីពឹង ,គ្រួសារជនពិការ ,គ្រួសារកុមារកំព្រា ,គ្រួសារស្ត្រីមេម៉ាយកូនច្រើន ,គ្រួសារអ្នកជំងឺរ៉ាំរ៉ៃ និងគ្រួសារដែលទីទ័លក្របំផុតជាដើម ។

លោក ញឹម វណ្ណឌឹន អភិបាលស្រុកស្អាង បានឱ្យដឹងថា គ្រួសារចាស់ជរាឥតទីពឹង ,គ្រួសារជនពិការ ,គ្រួសារកុមារកំព្រា ,គ្រួសារស្ត្រីមេម៉ាយកូនច្រើន ,គ្រួសារអ្នកជំងឺរ៉ាំរ៉ៃ និងគ្រួសារដែលទីទ័លក្របំផុត ដែលបានទទួលអំណោយទាំង ៩៥គ្រួសារ មកពីឃុំព្រែកគយ ឃុំស្អាងភ្នំ ឃុំទឹកវិល ក្នុងនោះរួមមាន៖  គ្រួុសារចាស់ជរាឥតទីពឹង ចំនួុន ១៦គ្រួុសារ គ្រួុសារជនពិការ ចំនួុន ៩គ្រួុសារ គ្រួុសារស្ត្រីមេម៉ាយកូនច្រើចំនួុន ២៣គ្រួុសារ អ្នកជំងឺរាំរ៉ៃ ចំនួុម ៩គ្រួុសារ និងគ្រួុសារក្រីក្រ ចំនួុន ៣៨គ្រួុសារ ក្នុងនោះអំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង ៩៥គ្រួសារ ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម ,មី ១កេស ,ទឹកសុទ្ធ១កេស ,ទឹកត្រី១យួរ, ខ្ទឹមស១កញ្ចប់ ,ទឹកអាល់កុល១ដប ,ម៉ាស់១០បន្ទះ  និងថវិកា៥០,០០០ រៀល ( ប្រាំម៉ឺនរៀល )៕







No comments:

Post a Comment

Pages