រាជធានី /តាមសេចក្តីរាយការណ៍ពីរប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានអោយដឹងថា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ មានអ្នកមានលុយមានអំណាចកំពង់យក
គ្រឿងចក្រចូលគាស់កាយដីចំណីច្រាំងទន្លេសំរាប់បុកគ្រឹះសាងសង់សំណង់រឹងធ្វើជាកម្មសឹទ្ធផ្ទាល់ខ្លួនសង្ស័យថាអាជ្ញាធរបើកភ្លើងខៀវអោយហើយមើលទៅដោយរំលោភបំពានដីចំណីច្រាំងទន្លេបានបែបនេះទីតាំងខាងលើនេះស្ថិតនៅក្នុងភូមិតានូសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានចម្ងល់លើកឡើងជាសំនួរថា តើមានច្បាប់អនុញ្ញាតឲ្យសាងសង់សំណងរឹងធ្វើជាកម្មសឹទ្ធិបំពានដីចំណីច្រាំងទន្លេដែរ ឬទេ?
ពលរដ្ឋសំណូមពរដល់ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងមន្ត្រីជំនាញពាក់ព័ន្ធជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណះអភិបាលរាជធានី មេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យទីតាំងសាងសង់សំណង់រឹងបុកគ្រឹះធ្វើជាកម្មសិទ្ធិចូលចំណីច្រាំងទន្លេជាសម្បត្តិរបស់រដ្ឋខាងលើនេះផងទាន...!

No comments:
Post a Comment