ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អញ្ជេីញជាអធិបតីដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) - កំពតដេលី

Breaking

Wednesday, March 4, 2026

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អញ្ជេីញជាអធិបតីដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.)

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ដ.អ. បានអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) លើកទី១០ ។




កិច្ចប្រជុំនេះដែរក៏មានការ អញ្ជេីញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អគ្គនាយក អគ្គនាយករង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលនៃក្រសួងប្រៃសណីយ៍ អគ្គលេខាធិការរង គណៈកម្មាធិការសហប្រតិបត្តិការ


អភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រធាននាយកដ្ឋាន ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ក្រុមការងារបច្ចេកទេសអនុវត្តកម្មវិធី ជាច្រេីនរូបទៀត ។




ឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បេីកអង្គប្រជុំ និងបានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំតាមបណ្តា អង្គភាព ស្ថាប័នពាក់ព័ន្ធ ដែលមានវត្តមានចូលរួមក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) លើកទី១០ នាឱកាសនេះ ដេីម្បីតាមដាន ត្រួតពិនិត្យ វាយតំលៃ អំពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពី ការងារអត្តសញ្ញាណកម្ម ២០១៧ - ២០២៦ ។




នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានធ្វេីបទបង្ហាញអំពីរបាយការណ៍ និងលទ្ធផលការងារដែលសម្រេចបាន ប្រចាំឆ្នាំ២០២៥ ស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពី អត្តសញ្ញាណកម្ម ២០១៧-២០២៦ ជូនដល់អង្គប្រជុំជ្រាប។




ឯកឧត្តម អភិសន្តិបណ្ឌិត បានកោតសរសេីរ និងវាយតំលៃខ្ពស់ ដល់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលបានខិតខំប្រឹងប្រែង  លេីការងារអត្តសញ្ញាណកម្មនាពេលកន្លងមករហូតទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ព្រមទាំងបានរៀបចំ ជួសជុល កែលម្អឡេីងវិញនៅអគារប្រាំមួយជាន់ ក្នុងបរិវេនក្រសួងក្រសួងមហាផ្ទៃ សម្រាប់បម្រើដល់ការងារអត្តសញ្ញាណកម្មឱ្យកាន់តែមានប្រសិទ្ធភាព។




ជាមួយគ្នានោះ ឯកឧត្តម អភិសន្តិបណ្ឌិត បានជំរុញដល់ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្តចូលរួមកិច្ចសហការ ជាមួយក្រសួងស្ថាប័ន សាលារាជធានីភ្នំពេញ អង្គភាពពាក់ព័ន្ធ ក្នុងការរៀបចំផែនការសម្រាប់ដាក់ឱ្យដំណេីរការសាកល្បងការចុះបញ្ជីរអត្រានុកូលដ្ឋាន និងប្រព័ន្ធចុះបញ្ជីរស្នាក់នៅដោយភ្ជាប់មកកាន់ប្រព័ន្ធអត្តសញ្ញាណប្រជាជន នៅសង្កាត់ទាំង១០៥ នៅរាជធានីភ្នំពេញ។ បន្ថែមពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានស្នេីឱ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្តជំរុញគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដេីម្បីរៀបចំក្នុងការផ្សព្វផ្សាយខ្លឹមសារអំពីច្បាប់ ស្តីពី អត្រានុកូលដ្ឋាន និងប្រព័ន្ធចុះបញ្ជីរក្នុងការស្នាក់នៅដេីម្បីងាយស្រួលក្នុងការអនុវត្ត។


ឯកឧត្តម អភិសន្តិបណ្ឌិត សូមថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័ន ថ្នាក់ដឹកនាំ អង្គភាព ពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំនាឱកាសនេះ ព្រមទាំងបានផ្តល់នូវធាតុចូលល្អៗមួយចំនួនបន្ថែមទៀត ដេីម្បីយកទៅអនុវត្តលេីកិច្ចការងារនេះឱ្យកាន់តែមានភាពល្អប្រសេីរ។




ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ





 

No comments:

Post a Comment

Pages