រដ្ឋបាលខេត្តកែប ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ឆ្នូ ២០២៥ ក្រោមប្រធានបទ“ យើងរួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាន” - កំពតដេលី

Breaking

Tuesday, March 24, 2026

រដ្ឋបាលខេត្តកែប ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ឆ្នូ ២០២៥ ក្រោមប្រធានបទ“ យើងរួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាន”

ខេត្តកែប៖ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកែប បានប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ឆ្នូ ២០២៥ ក្រោមប្រធានបទ“ យើងរួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាន” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកែប។




ទិវាជាតិ ដ៏មានសារៈអត្ថន័យថ្លៃថ្លា និងប្រកបដោយសារៈសំខាន់នាឱកាសនេះ ត្រូវបានប្រារព្វឡើងនៅសាលប្រជុំសេះសសលាខេត្តកែប និងត្រូវបានអញ្ជើញចូលរួមជាគណៈអធិបតី និងភ្ញៀវកិត្តិយសរួមមាន​ ។ ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធខេត្តគ្រប់ប្រភេទ លោកឧត្តមអគ្គានុរក្សប្រធានពន្ធនាគារខេត្ត លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ដ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ដ ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក នាយក - នាយិកា ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្ត មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត យុវជន យុវនារីគ្រប់ស្រទាប់វណ្ណះ។ 




បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំ ឆ្នាំ២០២៥ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកែប ដោយលោកស្រី គឹម ចន្នី  អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកែប ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានគូសបញ្ជាក់បន្ថែមដោយណែនាំដល់គ្រប់ស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបន្តពង្រឹងការគ្រប់គ្រងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានច្បាស់លាស់ អប់រំ ណែនាំបងប្អូនប្រជាពលរដ្ឋឲ្យយល់អំពីកលល្បិចរបស់ជនឆបោកតាមរូបភាពផ្សេងៗ ត្រូវតាមដានត្រួតពិនិត្យសភាពការណ៍ និងការវិវត្តប្រែប្រួលនៃបទល្មើស កលល្បិចជនល្មើស បញ្ហាកត្តាអូសទាញ ជំរុញ ឬនាំប្រជាពលរដ្ឋទៅរកភាពរងគ្រោះដោយការជួញដូរមនុស្ស ការរំលោភបំពាន និងការកេងប្រវ័ញ្ចគ្រប់រូបភាព ពោលគឺត្រូវសហការ ដើម្បីប្រមូលព័ត៌មានដែលអាចធានាដល់វិធានការបង្ក្រាបបទល្មើសចាប់ជនល្មើស និងជួយជនរងគ្រោះក្នុងករណីឆ្លងដែនទាន់ពេលវេលាផងដែរ បើទោះបីជាកន្លងមក និងបច្ចុប្បន្នខេត្តកែប ពុំទាន់មានប្រជាពលរដ្ឋណាម្នាក់ត្រូវបានរងគ្រោះដោយអំពើជួញដូរមនុស្សក៏ដោយ។




បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់បន្ថែមទៀតថា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុង សូចនាករទី៤ មុំទី១ បានសង្កត់ធ្ងន់ទៅលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ហើយក្នុងនោះរួមមានបទល្មើសនៃអំពើជួញដូរមនុស្ស ការជួញដូរកំលាំងពលកម្ម អាជីវកម្មផ្លូវភេទ និងការបន្តពង្រឹងការ អនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព។ ជាមួយនេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ក៏បានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ឱ្យខ្ពស់ក្នុងការគ្រប់គ្រងមុខសញ្ញាជួញដូរគ្រឿងញៀនគ្រប់ប្រភេទ ដើម្បីទប់ស្កាត់ និងបង្រ្កាបបានទាន់ពេលវេលា ដោយមិនត្រូវឲ្យមានការធ្វើអន្តរាគមន៍ ការលើកលែង និងសូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្សកុំពាក់ព័ន្ធនឹងគ្រឿងញៀនដែលនាំឱ្យបំផ្លាញអនាគតយើង៕




ប្រភព​៖​ រដ្ឋបាល​ខេត្តកែប





 

No comments:

Post a Comment

Pages