ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធីអបអរសាទរសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី នៅបណ្ឌិត្យសភានគរបាលកម្ពុជា - កំពតដេលី

Breaking

Tuesday, March 31, 2026

ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធីអបអរសាទរសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី នៅបណ្ឌិត្យសភានគរបាលកម្ពុជា

នៅរសៀលថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធីអបអរសាទរសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តមឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា សាស្ត្រាចារ្យ គ្រូនគរបាលជាតិ ប្រធាន-នាយកអង្គភាព និងមន្ត្រីពាក់ព័ន្ធមួយចំនួន នាសាលប្រជុំ-ព្រះគណេស(អគារប្រពៃណី ក-A)នៃបណ្ឌិត្យសភានគរបាលកម្ពុជា។




កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីណែនាំតម្រង់ទិសដល់អនុគណៈកម្មការនីមួយៗ ក្នុងការបង្កើនការទទួលខុសត្រូវក្នុងការរៀបចំពិធី ដូចជា ការលេងល្បែងប្រជាប្រិយផ្សេងៗ ការរាំលេងកម្សាន្ត ជាដើម ឱ្យប្រព្រឹត្តទៅដោយរលូន ស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ដែលមានតាំងពីយូរលង់ណាស់មកហើយ៕




ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា





 

No comments:

Post a Comment

Pages