អភិបាលខេត្តកំពង់ចាម​ ស្នេីដល់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន​ ត្រូវចេះប្រើប្រាស់ថវិការបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព សន្សំសំចៃ និងទទួលខុសត្រូវខ្ពស់ - កំពតដេលី

Breaking

Friday, March 20, 2026

អភិបាលខេត្តកំពង់ចាម​ ស្នេីដល់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន​ ត្រូវចេះប្រើប្រាស់ថវិការបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព សន្សំសំចៃ និងទទួលខុសត្រូវខ្ពស់

(កំពង់ចាម​)៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានស្នេីដល់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន​ ត្រូវចេះប្រើប្រាស់ថវិការបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព សន្សំសំចៃ និងទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍បច្ចុប្បន្ន។​


ការលើកឡើងបែបនេះក្នុងកិច្ចប្រជុំលើកទី២ អាណត្តិទី៤ ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិរបស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​២០​ ខែមិនា​ ឆ្នាំ​២០២៦។




ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានស្នេីដល់លោក លោកស្រី ជាក្រុមប្រឹក្សា សមាគម​ និងជាគណៈកម្មាធិការប្រតិបត្តិសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ចាម​ ត្រូវធ្វើការប្រើប្រាស់ថវិកាសេវាសង្គមប្រកបដោយទទួលខុសត្រូវ​ និងបរិយាបន្ន ពិសេសផ្តោតជាអាទិភាព​ គឺការបណ្តុះបណ្តាលធនធានមនុស្ស​ ឱ្យក្លាយទៅជាមូលធនមនុស្ស។​




ជាមួយគ្នានោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បានជំរុញដល់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន​ទាំងអស់​ ត្រូវពង្រឹងសមត្ថភាពស្ថាប័ន និងបុគ្គល ដែលមានតួនាទីក្នុងក្រុមប្រឹក្សា​ ប្រកបដោយជីវភាព ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ពង្រឹងភាពធន់ក្នុងការវិវត្តរបស់សកលលោក។​ ព្រមទាំងបណ្តុះស្មារតីសាមគ្គីជាតិជាធ្លុងមួយជំវិញរាជរដ្ឋាភិបាល និងជឿជាក់លើដំណោះស្រាយរបស់រាជរដ្ឋាភិបាលផងដែរ​៕




ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម




 

No comments:

Post a Comment

Pages