ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្តពង្រឹងលើការងារអនុវត្តតួនាទីភារកិច្ចនិងការងារជំនាញឱ្យកាន់តែមានប្រសិទ្ធភាព ។
កិច្ចប្រជុំខាងលើមានការចូលរួមពីលោក-លោកស្រីស្នងការរង លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ឯកឧត្តមស្នងការ ណែនាំឱ្យតាមបណ្តាអង្គភាព ត្រូវមានការគ្រប់គ្រងកម្លាំងក្រោមឱវាទ ឱ្យបានច្បាស់លាស់ និងយកចិត្តទុកដាក់សួរសុខទុក្ខចំពោះមន្រ្តីដែលសម្រាកព្យាបាលជំងឺនិងមន្រ្តីខ្វះខាតក្នុង ជីវភាព។
ឯកឧត្តមស្នងការក៏បានឱ្យបន្តស្រាវជ្រាវបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams)ឱ្យបានម៉ឺងម៉ាត់ អនុវត្តតាមវិធានការណ៍ជំនាញនិងគោលការណ៍ច្បាប់ឱ្យបានត្រឹមត្រូវ និងណែនាំឱ្យមន្រ្តីជំនាញ ពង្រឹងការងារបង្ការទប់ស្កាត់ដ៏ម៉ឺងម៉ាត់ចំពោះបទល្មើសជួញដូរមនុស្ស និងបន្តបង្ការបង្រ្កាបបទល្មើសព្រហ្មទណ្ឌឱ្យមានប្រសិទ្ធភាព។
ប្រភព៖ ស្នងការនគរបាលរាជធានីភ្នំពេញ





No comments:
Post a Comment