ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែលជា១៩:០០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងពីបទលួច(លួចម៉ូតូ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១២៩ ផ្លូវលេខ១២២ ក្រុមទី៣៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ រិទ្ធ សុខា ហៅ សុខ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់បណ្ដោះអាសន្ន ក្នុងការដ្ឋានសំណង់ ផ្លូវលំ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
វត្ថុតាងដែលកម្លាំងដកហូតបានមាន៖ ដែកសំប៉ែតកែច្នៃសំរាប់កាច់កម៉ូតូចំនួន០១ និងសោរទីបលេខ០៨មួយ (ជារបស់ជនសង្ស័យធ្វើសកម្មភាព) និង ម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1C-7195 ដែលមានលេខតួនិងលេខម៉ាស៊ីន: 8627304 (ជាម៉ូតូរបស់ជនរងគ្រោះ ដែលជនសង្ស័យលួច) សមត្ថកិច្ចយើងបានធ្វើការប្រគល់ជូនជនរងគ្រោះ វិញតាមការស្នើសុំ ដោយមានការឯកភាពពីលោក សម ឫទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ការធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោមជនសង្ស័យរូបនេះ ជាលទ្ធផលមានភាព វិជ្ជមាន ។
បច្ចុុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕
Monday, August 5, 2019
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចម៉ូតូគេ នៅក្នុងសង្កាត់ទឹកល្អក់ទី១
Subscribe to:
Post Comments (Atom)



No comments:
Post a Comment