ពូជស្រូវ២៩តោនត្រូវបានផ្តល់ជូនប្រជាពលរដ្ឋមកពីស្រុកពួក និងស្រុកក្រឡាញ់ ដែលប៉ះពាល់ដោយភាពរាំងស្ងួត - កំពតដេលី

Breaking

Monday, August 5, 2019

ពូជស្រូវ២៩តោនត្រូវបានផ្តល់ជូនប្រជាពលរដ្ឋមកពីស្រុកពួក និងស្រុកក្រឡាញ់ ដែលប៉ះពាល់ដោយភាពរាំងស្ងួត

ខេត្តសៀមរាប៖ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញផ្តល់ពូជស្រូវដល់ប្រជាកសិករដែលរងប៉ះពាល់ និងខូចខាតដំណាំស្រូវ ដោយគ្រោះរាំងស្ងួតសម្រាប់ធ្វើការស្តារឡើងវិញ នៅក្នុងស្រុកពួក និងស្រុកក្រឡាញ់ ក្រោមអធិបតីភាពឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទតំណាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

ការផ្តល់ពូជស្រូវនេះ មានចំនួន ២៩តោន នៃស្បៀងបម្រុងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៃរាជរដ្ឋាភិបាល ជូនដល់ប្រជាជនចូលរួមមាន ៥៤០គ្រួសារដែលប៉ះពាល់ដោយភាពរាំងស្ងួតមកពីស្រុកពួកនិងស្រុកក្រឡាញ់នៅវត្តព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀបរាប។

ជាមួយគ្នានេះដែរ បងប្អូនប្រជាកសិករដែលបានទទួលពូជស្រូវនេះសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ស្ថាបន័ពាក់ពន្ធ័ទាំងអស់ចំពោះការយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីនិងគ្រប់កាលៈទេសៈទាំងអស់៕






No comments:

Post a Comment

Pages