ខេត្តឧត្តមានជ័យ៖ នាព្រឹកថ្ងៃសៅរ៍ ០៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី០៣ខែសីហាឆ្នាំ២០១៩ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និង ឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំមន្រ្តីរាជជុំវិញខេត្ត នាំយកកូនឈើក្រញូងចំនួន ២៥០០ដើម ទៅដាក់ដាំនៅនៅទីស្នាក់ការកណ្ដាលរបស់ ព្រៃសង្ឃរុក្ខាវ័ន ដែលស្ថិតនៅភូមិឈូកមាស សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
ក្នុងនោះតាមការបញ្ជាក់ពី ព្រះតេជគណឧត្ដមណី ប៊ុន សាលួត ព្រះមេគុណខេត្ត និងជាព្រះប្រធានដែនជម្រកសត្វព្រៃសង្ឍរុក្ខាវ័ន បានឲ្យដឹងថា ព្រៃសង្ឃសហគមន៍រុក្ខាវ័ន ខេត្តឧត្ដរមានជ័យ មានផ្ទៃក្រឡាចំនួន១៨២៦១ហិកតា ជាប់ព្រំប្រទល់ទៅនិងក្រុង ស្រុកចំនួន ០៣គឺ ក្រុងសំរោង ស្រុកអន្លងយវែង និងស្រុកចុងកាល់។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បានលើកឡើងថា ព្រៃឈើគឺជាប្រភពធនធម្មជាតិដ៏សំខាន់ សម្រាប់ប្រទេសជាតិ ហើយការដាំកូនឈើក្រញូង នៅក្នុង ព្រៃសង្ឃសហគមន៍រូបវន្តនាពេលនេះ គឺដើម្បីស្ដារធនធានធម្មជាតិឡើងវិញ ការពារធនធានធម្មជាតិចម្រុះ និងការកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ កាត់បន្ថយគ្រោះធម្មជាតិនានា ជាពិសេសនោះ គឺទុកជាសម្បិត្តជាតិ និងជាសម្បិត្តិសកលមនុស្សជាតិ សម្រាប់សិក្សាស្រាវជ្រាវ ដើម្បីកែប្រែសោភ័ណ្ឌភាពសហគមន៍ និងដើម្បីលើកស្ទួយមុខមាត់ខេត្តឧត្ដរមានជ័យរបស់យើង។
ឯកឧត្ដម បន្តថា គណៈបញ្ជាការរដ្ឋបាលក្រុង ស្រុក និងសមត្ថកិច្ចជំនាញពាក់ព័ន្ធត្រូវចាត់វិធានការយ៉ាងមឺងម៉ាត់បំផុតស្របតាមសារាចរណែនាំលេខ០៥ សរណន ចុះនៅថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ និងជនផល ឲ្យកាន់តែសកម្មថែមទៀតចំពោះបទល្មើស ដោយគ្មានការលើកលែង និងត្រូវមានវិធានការលួចលាក់ ក្នុងការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការរុករាន ដុត ឈូសឆាយដី ព្រៃឈើធ្វើជាកម្មសិទ្ធខុសច្បាប់ អាជ្ញាធម៌ ឬសមត្ថកិច្ចត្រូវសហការជាមួយ ប្រជាពលរដ្ឋត្រូវចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ក៏ដូចជា ធន់ធានធម្មជាតិផ្សេងទៀត ឲ្យបានទាន់ពេលវេលា។
យ៉ាងណាមិញ ឯឧត្ដម អភិបាលខេត្ត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ត្រូវចូលរួមបន្តថែរក្សា ការពារព្រៃឈើដែលមានស្រាប់ ព្រមទាំងជំរុញការដាំកូនឈើគ្រប់ប្រភេទឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនៅតាមវត្តអារាម ភូមិដ្ឋាន សហគមន៍ និងទីកន្លែងផ្សេងទៀតៗឲ្យបានច្រើន ជាអតិបរិមារួមទាំងការដាំដុះដំណាំកសិកម្ម ដើមឈើហូបផ្លែ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ដើម្បីបង្កើនសេច្ចកិច្ចគ្រួសារផងដែរ៕
Saturday, August 3, 2019
Home
ព័ត៌មានជាតិ
កូនឈើក្រញូងចំនួន ២៥០០ដើម ត្រូវបានដាក់ដាំក្នុងផ្ទៃដីបីហិកតា នៅទីស្នាក់ការកណ្ដាលរបស់ ព្រៃសហគមន៍សង្ឍរុក្ខាវ័ន
កូនឈើក្រញូងចំនួន ២៥០០ដើម ត្រូវបានដាក់ដាំក្នុងផ្ទៃដីបីហិកតា នៅទីស្នាក់ការកណ្ដាលរបស់ ព្រៃសហគមន៍សង្ឍរុក្ខាវ័ន
Subscribe to:
Post Comments (Atom)






No comments:
Post a Comment