ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃសៅរ៍៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ ឈុន ណារី ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សៅ សុខា ប្រធានក្រុមការងារចុះជួយស្រុករមាសហែក ឯកឧត្តម គឹម ធា សមាជិកព្រឹទ្ធសភា រួមទាំងមន្ត្រីរាជការស្រុក-ខេត្ត ប្រធានមន្ទីរ អង្គភាពនានា ក្នុងខេត្តស្វាយរៀង បានអញ្ជើញចូលរួមពិធីវេទាន និងទេយ្យទានចំណាំព្រះវស្សាប្រគេនព្រះសង្ឃចំនួន៩វត្ត ដាំកូនឈើ និងសម្ពោធឆ្លងបុស្បបុក និងអភិសេកព្រះបរមរូប ព្រះករុណាព្រះមហាបរមសុកតបាទ ជ័យវរ្ម័នទី៧ ស្ថិតក្នុងវត្តទួលអង្គញ់ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។
ក្រោមការចាត់ចែងដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ អ៉ឹម ប៉ូលីកា។
សូមជម្រាបជូនថា ទេយ្យទានចំណាំព្រះវស្សាប្រគេនព្រះសង្ឃចំនួន៩វត្ត រួមមានវត្តទួលអង្គញ់ វត្តឈើទាល វត្តដូង វត្តពោធិ៍សិរី វត្តជាធាច វត្តត្រពាំងស្លា វត្តត្រពាំងធំ វត្តធ្មា និងវត្តភូមិក្រូច៕
Saturday, August 3, 2019
Home
ព័ត៌មានជាតិ
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ត ឧបនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមក្នុងពិធីវេទាន និងទេយ្យទានចំណាំព្រះវស្សាប្រគេនព្រះសង្ឃចំនួន៩វត្ត ដាំកូនឈើ និងសម្ពោធឆ្លងបុស្បបុក និងអភិសេកព្រះបរមរូប
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ត ឧបនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមក្នុងពិធីវេទាន និងទេយ្យទានចំណាំព្រះវស្សាប្រគេនព្រះសង្ឃចំនួន៩វត្ត ដាំកូនឈើ និងសម្ពោធឆ្លងបុស្បបុក និងអភិសេកព្រះបរមរូប
Subscribe to:
Post Comments (Atom)








No comments:
Post a Comment