ខេត្តព្រះសីហនុ៖ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត ដឹកនាំមន្ត្រីសាលាខេត្តអញ្ជើញទៅសួរសុខទុក្ខមន្ត្រីរាជការសាលាខេត្តព្រះសីហនុ ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន និងមន្ត្រីជាស្ត្រីដែលបាន សម្រាលកូននៅមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ នារសៀលថ្ងៃចន្ទ ៤រោជ ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ។
ក្នុងនោះ លោក ស៊ុត ចាន់ថន នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ទទួលបានការឧបត្ថម្ភថវិកាពីឯកឧត្តម ជាម ហ៊ីម និងអភិបាលខេត្តចំនួន ២លានរៀល។ លោកស្រី សាលី មន្ត្រីការិយាល័យទំនាក់ទំនងអន្តរជាតិសាលាខេត្តព្រះសីហនុ ដែលកំពុងសម្រាកសម្រាលកូននៅមន្ទីរពេទ្យបង្អែកចំការចេក ក្រុងព្រះសីហនុ ទទួលបាន ទឹកដោះគោ ផ្លែឈើមួយកន្ត្រក និងថវិកា ២លានរៀល ដោយឡែកស្ត្រីដែលសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្ត នៅបន្ទប់ជាមួយគាត់មានពីរនាក់ទៀត ឯកឧត្តមក៏បានឧបត្ថម្ភថវិកា ម្នាក់១០ម៉ឺនរៀលផងដែរ ។ លោក ផុក ស៊ីផា អតីតប្រធានមន្ទីរផែនការ ចូលនិវត្តន៍ទទួលបានការឧបត្ថម្ភថវិកាពីឯកឧត្តម ជាម ហ៊ីម និងអភិបាលខេត្តចំនួន ២លានរៀលផងដែរ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើលោក ស៊ុត ចាន់ថន ក៏ដូចជាលោកស្រី សាលី ត្រូវថែទាំសុខភាពឱ្យបានល្អ ដើម្បីឆាប់ជាសះស្បើយ ។ រដ្ឋបាលខេត្តតែងតែគិតគូសុខទុក្ខមន្ត្រីក្រោមឱវាទ ផ្សាភ្ជាប់ជាមួយមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋ និងជាការចែករំលែកថវិកាជូនដល់អ្នកជំងឺគ្រប់ៗគ្នា ដោយមិន មានការប្រកាន់បែងចែកនោះឡេីយ៕
Tuesday, August 20, 2019
Home
ព័ត៌មានជាតិ
ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខមន្ត្រីរាជការដែលសំរាកព្យាបាលនៅផ្ទះ និងមន្ត្រីសំរាលកូននៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខមន្ត្រីរាជការដែលសំរាកព្យាបាលនៅផ្ទះ និងមន្ត្រីសំរាលកូននៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
Subscribe to:
Post Comments (Atom)





No comments:
Post a Comment