ពិធីប្រកាសតែងតាំងនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដើម្បីបង្កើនសកម្មភាពមនុស្សធម៌ឱ្យកាន់តែមានប្រសិទ្ធភាព - កំពតដេលី

Breaking

Monday, August 19, 2019

ពិធីប្រកាសតែងតាំងនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដើម្បីបង្កើនសកម្មភាពមនុស្សធម៌ឱ្យកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ៖នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានរៀបចំពិធី ប្រកាសតែងតាំងនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោក ម៉ប់ សារិន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានសម្រេចតែងតាំងលោក ជិន ប៊ុនធឿន ជានាយកប្រតិបត្តិសាខា កាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញ ដើម្បីបង្កើនប្រសិទ្ធភាពសកម្មភាពមនុស្សធម៌ជួយដល់ជនរងគ្រោះឲ្យបានទាន់ពេលវេលា៕








No comments:

Post a Comment

Pages