ប្រជាពលរដ្ឋរស់នៅភូមធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាបបានទទួលវិញ្ញាបនបត្រសម្គាល់អចលនវត្ថុពីអាជ្ញាធរខេត្ត - កំពតដេលី

Breaking

Friday, August 23, 2019

ប្រជាពលរដ្ឋរស់នៅភូមធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាបបានទទួលវិញ្ញាបនបត្រសម្គាល់អចលនវត្ថុពីអាជ្ញាធរខេត្ត

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃសុក្រ៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋ ស្ថិតនៅភូមធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

លោក ពិន ប្រាកដ អភិបាលរងខេត្ត បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបានអនុវត្តការងាររបស់ខ្លួនលើការងារចុះបញ្ជីដីធ្លីនេះ ទទួលបានលទ្ធផលជាច្រើន ហើយយើងបានពង្រីកការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងស្រុកចំនួន០៤ ទៀតគឺ ស្រុកសូទ្រនិគម ស្រុកប្រសាទបាគង ស្រុកពួក និងស្រុកក្រឡាញ់ ៕






No comments:

Post a Comment

Pages