ខេត្តសៀមរាប៖ ថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃ២៣ ខែសីហា ឆ្នាំ២០១៩ នៅស្នងការនគរបាលខេត្តសៀមរាប លោក លី សំរិទ្ធ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមកិច្ចប្រជុំផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលេីកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស និងមានការចូលរួមពី ឯកឧត្តម អស់លោក ជានគរបាលនិងអ្នកពាក់ព័ន្ធជាច្រេីនទៀត។
គោលបំណង ក្នុងកិច្ចប្រជុំនាឱកាសនេះ គឺសំដៅរក្សាបាននូវ ផែនការការពារ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនគណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញមក ចូលរួមក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីសុខាភិបាលអាស៊ានលេីកទី១៤ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាន់ខ្ពស់អាស៊ាន ស្ដីពីបញ្ហាគ្រឿងញៀនលេីកទី៤០ កិច្ចប្រជុំត្រៀមទទួលបដិសណ្ឋាកិច្ចគណៈប្រតិភូជាន់ខ្ពស់វៀតណាម និងឡាវ និងដើម្បីពង្រឹងកងកម្លាំងមានសមត្ថកិច្ច បង្កើនលើការត្រួតពិនិត្យ នៅតាមបណ្តាគ្រប់គោលដៅទាំងអស់ និងត្រូវបង្កើនការយកចិត្ត ទុកដាក់ ទទួលខុសត្រូវ ក្នុងការល្បាត ត្រួតពិនិត្យ និងប្រចាំការ ធ្វើការទំនាក់ទំនង សហការណ៍គ្នា មានវិធានការរាយការណ៍ និងធ្វើការដោះស្រាយសភាពការណ៍ ឲ្យបានទាន់ពេលវេលា ដើម្បីឲ្យដំណើការកិច្ចប្រជុំនាពេលខាងមុខ ប្រព្រឹត្តទៅបានល្អប្រសើរ និងសំរេចបាននូវជោគជ័យ ៕
Friday, August 23, 2019
Home
បរិយាកាសថ្ងៃនេះ
កិច្ចប្រជុំផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលេីកទី១៤ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាន់ខ្ពស់អាស៊ាន ស្ដីពីបញ្ហាគ្រឿងញៀនលេីកទី៤០ និងកិច្ចប្រជុំត្រៀមទទួលបដិសណ្ឋាកិច្ចគណៈប្រតិភូជាន់ខ្ពស់វៀតណាម និងឡាវ
កិច្ចប្រជុំផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលេីកទី១៤ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាន់ខ្ពស់អាស៊ាន ស្ដីពីបញ្ហាគ្រឿងញៀនលេីកទី៤០ និងកិច្ចប្រជុំត្រៀមទទួលបដិសណ្ឋាកិច្ចគណៈប្រតិភូជាន់ខ្ពស់វៀតណាម និងឡាវ
Subscribe to:
Post Comments (Atom)






No comments:
Post a Comment