ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមទាំងមន្រ្តីជំនាញ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ នេះបានអញ្ជេីញចុះពិនិត្យចំណុចស្ពានអូរគគី តំបន់ពេជ្រនិល ព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ចន្លោះគីឡូម៉ែត ១០៦ទៅ១០៧ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលមានករណីទឹកហូរច្រោះបាក់ក្បាលស្ពានកើតឡើង បណ្តាលអោយបាក់ស្រុតក្បាលស្ពានផ្នែកខាងជើង ធ្លាក់បង្កាន់ដៃស្ពានប្រវែង០២ម៉ែត្រចុះទៅក្រោម និងសុីរូងដីចូលទៅទ្រូងផ្លូវប្រហែល០១ម៉ែត្រ៕
ចំពោះមុខនេះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ក្រុមមន្រ្តីជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ចុះធ្វើការជួសជុលជាបឋមភ្លាមៗ ដើម្បីទប់ស្កាត់នូវគ្រោះថ្នាក់ផ្សេងៗ ដល់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់ ។
Tuesday, August 6, 2019
Home
ព័ត៌មានជាតិ
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជេីញចុះពិនិត្យករណីទឹកហូរច្រោះបាក់ក្បាលស្ពានអូរគគី តំបន់ពេជ្រនិល
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជេីញចុះពិនិត្យករណីទឹកហូរច្រោះបាក់ក្បាលស្ពានអូរគគី តំបន់ពេជ្រនិល
Subscribe to:
Post Comments (Atom)







No comments:
Post a Comment