ឯកឧត្តម អភិបាលខេត្ត បានដឹកនាំ អភិបាលក្រុងកំពត ចៅសង្កាត់ ប្រធានមន្ទីរអង្គភាព ប្រជុំលើរថយន្ត ដើម្បីចុះពិនិត្យដល់ទីតាំងប្រព័ន្ធរំដោះទឹក ក្នុងក្រុងកំពត - កំពតដេលី

Breaking

Tuesday, August 6, 2019

ឯកឧត្តម អភិបាលខេត្ត បានដឹកនាំ អភិបាលក្រុងកំពត ចៅសង្កាត់ ប្រធានមន្ទីរអង្គភាព ប្រជុំលើរថយន្ត ដើម្បីចុះពិនិត្យដល់ទីតាំងប្រព័ន្ធរំដោះទឹក ក្នុងក្រុងកំពត

ខេត្តកំពត៖ ថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំ អភិបាលក្រុងកំពត ចៅសង្កាត់ ប្រធានមន្ទីរអង្គភាព ប្រជុំលើរថយន្ត ដើម្បីចុះពិនិត្យដល់ទីតាំងប្រព័ន្ធរំដោះទឹក ក្នុងក្រុងកំពត។

ទីតាំងប្រព័ន្ធរំដោះទឹកដែលបានចុះពិនិត្យរួមមាន៖
-នៅក្រោយបឋមសិក្សាពិជ័យឧត្តុង្គ
-នៅលើផ្លូវលានស្រូវ ត្រង់ព្រំប្រទល់ ក្រុងកំពត និងស្រុកទឹកឈូ
-នៅបណ្តោយផ្លូវរថភ្លើង លើផ្លូវមាកេង ស្ថិតនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត
-និង នៅត្រង់ចំណុចបេនឡាន។

ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ណែនាំដូចខាងក្រោម ៖
-ស្នើ អភិបាលក្រុងកំពត និងចៅសង្កាត់ទាំងប្រាំ ហាមឃាត់មិនឲ្យមានការសាងសង់រោង តូប លើចិញ្ជើមថ្នល់ និងហាមមិនឲ្យមានការ ចាក់ដីដោយមិនមានកប់ប្រព័ន្ធលូត្រឹមត្រូវ។
-ស្នើ ចៅសង្កាត់ទាំងប្រាំ កាប់មែកឈើ ឲ្យបានស្អាតនៅតាមបណ្តោយដងផ្លូវ។
-ស្នើ អភិបាលក្រុងពិនិត្យសណ្តាប់ធ្នាប់នៅចំណុច បេនឡាន កុំឲ្យមានភាពអាណាធិបតេយ្យ និងត្រូវពិនិត្យ ជួសជុលគំរបលូនៅក្នុងក្រុងទាំងអស់។





No comments:

Post a Comment

Pages