ខេត្តព្រះសីហនុ៖ នៅវេលាថ្ងៃត្រង់ថ្ងៃ១៤ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាល លើកទឹកចិត្តគ្រូបង្រៀន និងអ្នកមើលថែកុមារក្នុងមណ្ឌលកុមារកំព្រាក្រុងព្រះសីហនុ។
ឯកឧត្តមអភិបាលខេត្តបានកោតសរសើរដល់គ្រូបង្រៀន និងអ្នកមើលថែកុមារកំព្រានៅក្នុងមណ្ឌលនេះ ដែលបានមើលថែកុមារ ជួយកុមារកំព្រាជាច្រើននាក់ហើយ រហូតដល់កុមារទាំងនោះធំពេញវយ័ និងបានចូលធ្វើការងារផ្សេងៗក្នុងសង្គមជាបន្តបន្ទាប់ ។
ក្នុងនោះឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកាដល់គ្រូបង្រៀននិងអ្នកមើលថែកុមារទាំងអស់ក្នុងមណ្ឌលនេះម្នាក់ៗចំនួន១លានរៀល និងឧបត្ថម្ភក្មេងៗកុមារកំព្រាចំនួនជិត៣០នាក់ ម្នាក់ៗចំនួន៥មុឺនរៀលផងដែរ៕
Wednesday, August 14, 2019
Home
ព័ត៌មានជាតិ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាល លើកទឹកចិត្តគ្រូបង្រៀន និងអ្នកមើលថែកុមារក្នុងមណ្ឌលកុមារកំព្រាក្រុងព្រះសីហនុ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាល លើកទឹកចិត្តគ្រូបង្រៀន និងអ្នកមើលថែកុមារក្នុងមណ្ឌលកុមារកំព្រាក្រុងព្រះសីហនុ
Subscribe to:
Post Comments (Atom)





No comments:
Post a Comment