ខេត្តកំពត៖ ថ្ងៃពុធ ១៤កេីត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត និង ឯកឧត្ដម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្រ្តីរាជការ កងកំលាំងទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត អាជីវករ ប្រមាណ៤០០នាក់ អញ្ជើញចូលរួមកម្មវិធីពិសាសាច់ជ្រូកដេីម្បីបំបាត់ការយល់ច្រលំ និងបំផុសស្មារតីការបរិភោគសាច់ជ្រូកឲ្យមានការកេីនឡើងវិញ នៅរង្វង់មូលទុរេន។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្ដម ជាវ តាយ បានអំពាវនាវដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលបានចូលរួមក្នុងថ្ងៃនេះ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពត សូមទទួលទានសាច់ជ្រូកជាធម្មតាឡេីងវិញ ដេីម្បីលេីកទឹកចិត្តដល់បងប្អូនកសិករយេីង ឲ្យខិតខំចិញ្ជឹមជ្រូកបន្តទៀត។
Wednesday, August 14, 2019
Home
ព័ត៌មានជាតិ
កម្មវិធីពិសាសាច់ជ្រូកដេីម្បីបំបាត់ការយល់ច្រលំ និងបំផុសស្មារតីការបរិភោគសាច់ជ្រូកឲ្យមានការកេីនឡេីងវិញ
កម្មវិធីពិសាសាច់ជ្រូកដេីម្បីបំបាត់ការយល់ច្រលំ និងបំផុសស្មារតីការបរិភោគសាច់ជ្រូកឲ្យមានការកេីនឡេីងវិញ
Subscribe to:
Post Comments (Atom)





No comments:
Post a Comment