ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្រោយពីពួកគេបានជិៈម៉ូតូធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីនារីម្នាក់បានសំរេច តែជិៈរត់មិនរួច នៅចំណុចតាមផ្លូវ១០១៩ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ហេតុការណ៍ឆក់នេះបង្កឡើង នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០២និង៣០នាទីរសៀល ដោយឃាត់ខ្លួនជនសង្ស័យបាន០២នាក់រួមមាន ៖
១-ឈ្មោះ លឹម សីហា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) ។
២-ឈ្មោះ ខុន សុខឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) ។ ពួកគេធ្វើសកម្មភាពឆក់ ជិៈម៉ូតូ០១គ្រឿង ម៉ាកស៊ីរូស គ្មានស្លាកលេខ ។
ចំណែកជនរងគ្រោះមានឈ្មោះ សាក់ ចន្នា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទូរសព្ទ័មួយគ្រឿងដែលត្រូវជនសង្ស័យឆក់ ម៉ាកOPPO ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ចំណែកទូរសព្ទ័បានប្រគល់ឲ្យជនរងគ្រោះវិញ ៕
Wednesday, August 7, 2019
Home
ព័ត៌មានសន្តិសុខ
ជនសង្ស័យប្រើម៉ូតូកញ្ចាស់ធ្វើសកម្មភាពឆក់ទូរសព្ទ័ពីនារីម្នាក់បានសំរេច តែជិៈរត់គេចមិនរួច
ជនសង្ស័យប្រើម៉ូតូកញ្ចាស់ធ្វើសកម្មភាពឆក់ទូរសព្ទ័ពីនារីម្នាក់បានសំរេច តែជិៈរត់គេចមិនរួច
Subscribe to:
Post Comments (Atom)



No comments:
Post a Comment