ខេត្តកំពត៖ ព្រឹកថ្ងៃអាទិត្យ ៣កេីត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈគម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ របាយការណ៍ទូទៅ និងការងារគណបក្សឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត។
អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំនាព្រឹកនេះរួមមាន៖ ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត ឯកឧត្តម លោកជំទាវ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិកគណៈកម្មាធិការគណបក្សខេត្ត លោក លោកស្រីប្រធាន អនុប្រធាន សមាជិកគណបក្សមូលដ្ឋានមន្ទីរ អង្គភាព ជុំវិញខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ សរុបប្រមាណ៥៥០នាក់។
Monday, September 2, 2019
Home
ព័ត៌មានជាតិ
កិច្ចប្រជុំផ្សព្វផ្សាយ របាយការណ៍ទូទៅ និងការងារគណបក្សឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩
កិច្ចប្រជុំផ្សព្វផ្សាយ របាយការណ៍ទូទៅ និងការងារគណបក្សឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩
Subscribe to:
Post Comments (Atom)







No comments:
Post a Comment