លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង ជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ខិតខំអនុវត្តការងារ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវ និងមានក្រមសិលធម៌វិជ្ជាជីវៈខ្ពស់ - កំពតដេលី

Breaking

Monday, September 2, 2019

លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង ជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ខិតខំអនុវត្តការងារ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវ និងមានក្រមសិលធម៌វិជ្ជាជីវៈខ្ពស់

ខេត្តកំពង់ឆ្នាំង៖ រសៀលថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីលោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ, ថ្នាក់ដឹកនាំការិយាល័យមន្ទីរ, ថ្នាក់ដឹកនាំការិយាល័យ ដ.ន.ស.ភ ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធ។
 
ក្នុងកិច្ចប្រជុំនេះ លោក លី សុភា បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលបានខិតខំបំពេញភារកិច្ចការងារនៅក្នុងខែសីហាកន្លងមកនេះ ទទួលបានប្រសិទ្ធភាព និងសម្រេចទៅតាមផែនការដែលបានគ្រោងទុក។ បន្ថែមពីលើនេះទៀតលោកប្រធានមន្ទីរ បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ខិតខំអនុវត្តការងារ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវ និងមានក្រមសិលធម៌វិជ្ជាជីវៈខ្ពស់ ៕





No comments:

Post a Comment

Pages