ពិធីប្រកាសបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងភូមិអូក្រសារ សង្កាត់អូរក្រសារ​ ក្រុងកែប ខេត្តកែប - កំពតដេលី

Breaking

Monday, September 2, 2019

ពិធីប្រកាសបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងភូមិអូក្រសារ សង្កាត់អូរក្រសារ​ ក្រុងកែប ខេត្តកែប

ខេត្តកែប៖ នាព្រឹកថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៦៦៣ ត្រូវនឹង ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩! ក្រោមអធិបតីភាព ឯកឧត្ដម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងមានការអញ្ជើញចូលពី ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាលរងក្រុង ស្រុក លោក លោកស្រីជាសមាជិកគណៈកម្មការរដ្ឋបាល បងប្អូនប្រជាពលរដ្ឋម្ចាស់ក្បាលដី និងក្រុមការងារវាស់វែងដីធ្លី។

ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់ថា​ ថ្ងៃនេះមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងយុរិយោដីខេត្តកែបបានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះឡើង ដើម្បីពិនិត្យផ្ទៀងផ្ទាត់ ធានាភាពត្រឹមត្រូវ និងស្នើសុំកែតម្រូវលើទិន្ន័យដែលបានបិទផ្សាយជាសាធារណៈនេះ ក្នុងករណីពិនិត្យឃើញថា ទិន្ន័យដែលបានបិទផ្សាយ ពុំមានភាពជាក់លាក់ ឬមិនពេញលេញ គ្រប់សាធារណៈជនទាំងអស់ និងស្ថាប័នពាក់ព័ន្ធមានសិទ្ធសុំមន្រ្តីជំនាញជួយបំភ្លឺលើខ្លឹមសារនៃឯកសារដែលបានបិទផ្សាយជាសាធារណៈ នេះរយៈពេល១៥ថ្ងៃ (គិតទាំងថ្ងៃឈប់សំរាក) ចាប់ពីថ្ងៃទី ០២ ខែកញ្ញា ដល់ថ្ងៃទី១៦កញ្ញា ឆ្នាំ២០១៩។






No comments:

Post a Comment

Pages