ជនសង្ស័យ៣នាក់ត្រូវបានឃាត់ខ្លួនភ្លាមៗ ជាមួយសារធាតុញៀនមួយកញ្ចប់ - កំពតដេលី

Breaking

Monday, September 9, 2019

ជនសង្ស័យ៣នាក់ត្រូវបានឃាត់ខ្លួនភ្លាមៗ ជាមួយសារធាតុញៀនមួយកញ្ចប់

ខេត្តកំពត៖ ជនសង្ស័យ៣នាក់ត្រូវបានឃាត់ខ្លួនភ្លាមៗ ជាមួយសារធាតុញៀនមួយកញ្ចប់ នៅចំណុចភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណជា១១:២៥នាទីថ្ងៃត្រង់ ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ការចុះបង្ក្រាបខាងលើបានការសម្របសម្រួលនីតិវិធីដោយលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត ដឹកនាំដោយ លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង ទទួលការងារយុត្តិធម៌ ។

ជនសង្ស័យ៣នាក់រួមមានឈ្មោះ ប៊ុន ចិន្តា ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបមិនពិតប្រាកដ រស់ភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ឈ្មោះ ចិត្រ វណ្ណៈ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។
ឈ្មោះ ជា កប ភេទប្រុស អាយុ៤០ឆ្នាំរស់នៅ ភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ ចំណែកវត្ថុតាងមានថ្នាំញៀនម្សៅពណ៌សថ្លាចំនួន ០១កញ្ចាប់, ម៉ូតូចំនួន ០២គ្រឿង, ទូរស័ព្ទដៃចំនួន ០១ គ្រឿង និងឧបករណ៍សម្រាប់សេពមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពត កសាងសំណុំរឿងតាមនីតិវិធី ៕

No comments:

Post a Comment

Pages