អគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បើកវគ្គបណ្ដុះ​បណ្ដាល ស្ដីពីការគ្រប់គ្រង ត្រួតពិនិត្យសារធាតុគីមីផ្សំ និងការ​ទប់​ស្កាត់ការបង្វែរលួចលាក់កែច្នៃគ្រឿងញៀនរយពេល២ថ្ងៃ - កំពតដេលី

Breaking

Thursday, December 26, 2019

អគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បើកវគ្គបណ្ដុះ​បណ្ដាល ស្ដីពីការគ្រប់គ្រង ត្រួតពិនិត្យសារធាតុគីមីផ្សំ និងការ​ទប់​ស្កាត់ការបង្វែរលួចលាក់កែច្នៃគ្រឿងញៀនរយពេល២ថ្ងៃ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩ អគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បើកវគ្គបណ្ដុះ​បណ្ដាល ស្ដីពីការគ្រប់គ្រង ត្រួតពិនិត្យសារធាតុគីមីផ្សំ និងការ​ទប់​ស្កាត់ការបង្វែរលួចលាក់កែច្នៃគ្រឿងញៀនរយ:ពេល២ថ្ងៃចាប់​ពីថ្ងៃទី២៥ ដល់២៦ ខែធ្នូឆ្នាំ២០១៩  មានការចូលរួមពីលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ឯកឧត្តម ឧត្តម​សេនី​យ៍ឯក ថោង សុគន្ធា ជាអគ្គលេខាធិការង អ.ជ.ប.គ.ញ  នៅសាលា​ខេត្តព្រះសីហនុ ។

វគ្គបណ្តុះបណ្តាល ស្ដីពីការគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមីផ្សំ និងការទប់ ស្កាត់ការបង្វែរលួចលាក់កែច្នៃគ្រឿងញៀន ដល់​មន្ត្រី​អនុវត្តច្បាប់ចំនួន ៥៥នាក់ មកពីខេត្តចំនួន៥ មាន ខេត្តតាកែវ កំពត កែប កោះកុង និងខេត្តព្រះសីហនុ ។

លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍​បើកវគ្គបណ្តុះបណ្តាលថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានអត្ថប្រយោជន៍សម្រាប់មន្ត្រីនៅថ្នាក់ក្រោមជាតិ ពិសេសមន្ត្រីអនុវត្តច្បាប់ក្នុងការត្រួតពិនិត្យរាល់សារ ធាតុគីមីផ្សំផ្សេងៗ និងការបង្ក្រាបទប់ស្កាត់ការបង្វែរលួចលាក់ កែច្នៃគ្រឿងញៀនខុសច្បាប់ ។ 

ក្នុងនោះមាន វិធានការអប់រំ -ធ្វើការចាក់ផ្សាយរូបភាពខ្លឹមសារតាមទូរទស្សន៍ចំនួន ៦៥៦លើក និងវិទ្យុចំនួន ១.៣១២លើក -ផ្សព្វផ្សាយអប់រំគ្រប់រូបភាព អំពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀនដល់សិស្សា​នុសិស្ស ប្រជាពលរដ្ឋ អ្នកបំរើការងារតាមមណ្ឌលកម្សាន្តចំនួន ៦.១៨៩នាក់ ស្រី ៣.៤០៩នាក់  -ធ្វើតេស្តរកសារធាតុញៀន​ក្នុងទឹកនោម លើអ្នកបើកបររថយន្តធុនធ្ងន់ និងរថយន្តក្រឡុក​ស៊ីម៉ង់ត៍ចំនួន៤លើក សរុប ៣១១នាក់ ធ្វើតេស្តទឹកនោមដល់​បុគ្គលិក​សណ្ឋាគារ កាស៊ីណូ ១.៨៨០នាក់ ជាលទ្ធផលរកឃើញ​សារធាតុញៀន ២៤នាក់ ។

ចំពោះវិធានការអនុវត្តច្បាប់រយ:ពេល ១២ខែ ឆ្នាំ២០១៩ បង្ក្រាបបានចំនួន ១៣៥ករណី ឃាត់ខ្លួនជន សង្ស័យចំនួន ២៨០នាក់ ស្រី ២៧នាក់ ដកហូតវត្ថុតាង មានថ្នាំញៀនមេតំហ្វេតាមីនគ្រាប់ ICE ២៣៦កញ្ចប់ ទម្ងន់ស្មើនឹង ៩៤១,២៧ក្រាម  ម្សៅក្រាម ពណ៌ទឹកក្រូច ពណ៌ទឹកដោះគោ សារធាតុអ៉ិចស្តាស៉ី MDMA ចំនួន ២កញ្ចប់ ទម្ងន់ ១៨៤,២៥ក្រាម និងប្រភេទគ្រឿងញៀនផ្សេងៗមួយចំនួនទៀត ។

លោក ឈិន សេងងួន បន្តថាក្រៅពីការបង្រ្កាប ក៍មានការព្យា​បាល ស្តារនីតិសម្បទា និងសមាហរណកម្មអ្នកញៀន​គ្រឿងញៀនចំនួន ៨០នាក់ នៅមណ្ឌលបន្សាបគ្រឿងញៀន​កងរាជអាវុធហត្ថខេត្តព្រះសីហនុ ។ ព្រមទាំងផ្តាំផ្ញើដល់សិក្ខាកាម យកចិត្តទុកដាក់ ស្តាប់រាល់ចំណុច និងបទបង្ហាញ ដើម្បីយកបទពិសោធន៍ថ្មីៗទៅអនុវត្តឱ្យមានប្រសិទ្ធិភាព ៕








No comments:

Post a Comment

Pages