អុញនោះសត្វជ្រូកដឹកមកពីប្រទេសថៃចូលមកក្នុងទឹកដីកម្ពុជាត្រូវបានងាប់ជាបន្តបន្ទាប់ដោយគ្មានអាជ្ជាធរអើពើឡើយ - កំពតដេលី

Breaking

Thursday, December 26, 2019

អុញនោះសត្វជ្រូកដឹកមកពីប្រទេសថៃចូលមកក្នុងទឹកដីកម្ពុជាត្រូវបានងាប់ជាបន្តបន្ទាប់ដោយគ្មានអាជ្ជាធរអើពើឡើយ

ច្រកព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត
តាមប្រភព ពីប្រជាពលរដ្ឋដែលនៅទីនោះបានរាយការណ៍ឲ្យដឹងថាជ្រូកដែលដឹកស្តុបទុក្ខ នៅចំណុច ឃុំឬស្សីស្រុកខាងលិចស្រុក កំពង់ត្រាច ខេត្តកំពត ។

ហើយខាងក្រុមហ៊ុនក៍បាន ដឹកបន្តយកទៅលក់ នៅប្រទេសវៀតណាមបន្តទៀត ប្រជាពលរដ្ឋ នៅស្រុក កំពង់ត្រាចកំពុង តែព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការទទួលទាន សាច់ជ្រូកដោយសារតែអ្នកកាប់សាច់ជ្រូកនៅផ្សារកំពង់ត្រាច ផ្សារឬស្សីស្រុក ...ល.។
អ្នកខ្លះបានទៅទិញសាច់ជ្រូក មកពីក្រុមហ៊ុន ដឹកជញ្ជូនជ្រូក ពីប្រទេសថៃមកកម្ពុជា ដឹកពីកម្ពុជា យកទៅប្រទេសវៀតណាម។

ប្រជាពលរដ្ឋ បាននាំគ្នាលើកឡើងថា បើអ្នកកាប់ជ្រូកនៅក្នុងស្រុក កំពង់ត្រាច នៅតែបន្តលួចទិញជ្រូកងាប់ ពីក្រុមហ៊ុន ដឹកជញ្ជូនជ្រូក ពីប្រទេសថៃ ចូលមកកម្ពុជា ចេញពីកម្ពុជាឆ្ពោះ ទៅប្រទេស វៀតណាម។

ប្រធាន ការិយាល័យពេទ្យសត្វ ស្រុកកំពង់ត្រាច លោកឧត្តមបានឲ្យដឹងថា ជ្រូកដែលដឹកមកស្តុបទុក នៅឃុំ ឬស្សីស្រុកខាងលិចនេះ ជារបស់ក្រុមហ៊ុន ហើយជ្រូកនោះ ដឹកមកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា និង ដឹកបន្តយកទៅលក់នៅប្រទេសវៀតណាម ចូលតាម ច្រកទ្វារអន្តរជាតិព្រែកចាក លោកបានបន្តទៀតថា សព្វថ្ងៃនេះ មានជ្រូកងាប់ ជាបន្ត បន្ទាប់ មិនដឹងងាប់ដោយសារក្តៅពេកឬមួយក៏ងាប់ដោយសាអត់ចំណីនោះទេ។

បើតាមសេចក្តីរាយការណ៍ពីក្រុមការងារអ្នកយកព័ត៌មានបានឲ្យដឹងថានៅវេលាម៉ោងប្រមាណ ៨៖៣០នាទីជំនាញខាងពេទ្យសត្វខេត្តកំពត បានប្រើពាក្យសម្ដីមិនសមរម្យ ទៅលើអ្នកសារព័ត៌មាន ដែលកំពុងតែទៅថត និងផ្តិតយករូបភាព នៅទីតាំងកន្លែងស្តុបជ្រូក មួយកន្លែងស្ថិតនៅឃុំ ឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពតដោយ សារតែអ្នកសារព័ត៌មានយើង បានរាយការណ៍ជួនថា មានជ្រូក ងាប់ជាបន្តបន្ទាប់ ពេលនោះលោក ជំនាញខាងពេទ្យសត្វ ខេត្តកំពត ក៏បានដឹកនាំកម្លាំង មួយក្រុមមកដល់ទីតាំងនោះ ស្រាប់តែឃើញអ្នកសារព័ត៍ក៏និយាយសម្តីមិនសមរម្យទៅលើអ្នកសារព័ត៍មានតែម្តង។

ខាងសារព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពីម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនជ្រូកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា និង ដឹកបន្តទៅ ប្រទេសវៀតណាមនោះទេ។







No comments:

Post a Comment

Pages